នាពេលខាងមុខ ក្រុមហ៊ុន Netflix នឹងគិតប្រាក់បន្ថែមទៅលើការចែករំលែកគណនី

មួយរយៈពេលចុងក្រោយនេះ យើងបានលេចលឺនូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងការរឹតបន្តឹងនូវការចែករំលែកគណនី Netflix ក្រៅ Households (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ហើយឥឡូវនេះ ក្រុមហ៊ុន Netflix ហាក់បីដូចជាកំពុងតែបញ្ចេញនូវវិធានការថ្មីទៅលើរឿងមួយនេះ។

បន្ទាប់ពីការចេញនូវលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបង្អស់របស់ខ្លួនបានបង្ហាញថា ក្រុមហ៊ុន Netflix បានបាត់បង់នូវចំនួនអតិថិជនបង់ប្រាក់ប្រមាណជាជាង 35% នៃចំនួនអតិថិជនសរុបទាំងអស់របស់ខ្លួន។


បើយោងទៅតាមក្រុមហ៊ុន Netflix ផ្ទាល់បានឱ្យដឹងថា អ្នកប្រើប្រាស់ដែលបានទិញកញ្ចប់សេវាកម្ម Households ប្រមាណជាជាងចំនួន 100 លាន បានធ្វើការចែករំលែកនូវលេខសម្ងាត់គណនី។ 


ការចែករំលែកលេខសម្ងាត់ និងគណនី Netflix នេះ បានធ្វើឱ្យក្រុមហ៊ុន Netflix ខាតបង់នូវចំនួនអ្នកប្រើប្រាស់ដែលនឹងត្រូវទិញកញ្ចប់សេវាកម្មរបស់ខ្លួនជាច្រើន ហើយនៅក្នុងរយៈពេលថ្មីៗនេះ ក្រុមហ៊ុន Netflix បានបាត់បង់នូវចំនួនអ្នកប្រើប្រាស់ប្រមាណជាជាង 200,000 នាក់ ដោយពួកគេបានងាកទៅរកការប្រើប្រាស់គណនីចែករំលែកវិញ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។


មូលហេតុនៃការទិញ ឬប្រើប្រាស់នូវការចែករំលែកគណនី Netflix ដោយសារតែវាមានតម្លៃធូរថ្លៃជាងបើប្រៀបធៀបទៅនឹងតម្លៃនៃកញ្ចប់សេវាកម្មដើម ដែលក្រុមហ៊ុន Netflix បានកំណត់៕


ប្រភព៖ GSMArena

Post a Comment

To Top