មនុស្សយន្តដឹកជញ្ជូន Neubie អាចឆ្លងកាត់ចរាចរណ៍ថ្មើរជើងបានគ្រប់ស្ថានភាពផ្លូវ

 មនុស្សយន្តដឹកជញ្ជូន Neubie ត្រូវបានផលិតឡើងសម្រាប់បរិបទសង្គមនាពេលអនាគត ដោយប្រើប្រាស់មនុស្សយន្តដោយស្វ័យប្រវត្តិ ដើម្បីដឹកជញ្ជូនពីទីកន្លែងមួយ ទៅទីកន្លែងមួយផ្សេងទៀត។

ក្រុមហ៊ុន NEUBILITY បានរចនាមនុស្សយន្ត Neubie ឡើងដើម្បីឆ្លងកាត់ចរាចរណ៍ថ្មើរជើងដ៏មមាញឹកបំផុត។ លក្ខណៈពិសេសរបស់មនុស្សយន្តដឹកជញ្ជូននេះរួមមានកាមេរ៉ាជាច្រើនដែលប្រើប្រាស់បច្ចេកវិទ្យា V-SLAM គួបផ្សំជាមួយឧបករណ៍ចាប់សញ្ញា Lidar

 

លក្ខណៈពិសេសបន្ថែមទៀតរបស់មនុស្សយន្តដឹកជញ្ជូនមួយនេះ គឺវាអាចវាស់ស្ទង់ និងធ្វើការប៉ាន់ប្រមាណទីតាំងយ៉ាងត្រឹមត្រូវ បើទោះបីជាស្ថិតក្នុងទីក្រុងដែលមានដង់ស៊ីតេប្រជាជនខ្ពស់ក៏ដោយ។

 

មិនត្រឹមតែប៉ុណ្ណោះ មនុស្សយន្តដឹកជញ្ជូន Neubie ក៏បំពាក់មកជាមួយបច្ចេកវិទ្យាចាប់សញ្ញា AI-based obstacle recognition/avoidance logic' និង 'driving condition recognition/drivable path detection ដែលបច្ចេកវិទ្យាអនាគតនេះ អាចឱ្យមនុស្សយន្តដឹកជញ្ជូនមួយនេះ ធ្វើការដឹកជញ្ជូនបានដោយរលូន បើទោះបីជាស្ថិតក្នុងស្ថានភាពផ្លូវកកស្ទះក៏ដោយ៕

 

ប្រភព៖ The Gadget Flow

អត្ថបទ៖ ប៉ោក លក្ខិណា

Post a Comment

To Top