Ring Car Cam៖ កាមេរ៉ាសុវត្ថិភាព ដែលជួយការពាររថយន្តរបស់អ្នក 24/7
ការពារយានយន្តរបស់អ្នក 24/7 ជាមួយនឹងកាមេរ៉ាសុវត្ថិភាព Ring Car Cam ដែលមានផ្ទាំងគ្រប់គ្រងពីរ (Dual-Facing dashboard)។
កាមេរ៉ាសុវត្ថិភាពកម្រិត HD នេះក៏បំពាក់មកជាមួយបច្ចេកវិទ្យា Night Vision ដែលអាចធ្វើការចាប់យកសកម្មភាព ឬចលនាបានផងដែរ។
លើសពីនេះ
វាក៏ជួយផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់
ដែលជួយដល់ការចាប់យកសកម្មភាពដែលគួរឱ្យសង្ស័យដូចជាការលួចចូលទៅក្នុងរថយន្តរបស់អ្នកបានយ៉ាងច្បាស់។
មិនត្រឹមតែប៉ុណ្ណោះ
អ្នកក៏នឹងទទួលបានការជូនដំណឹងជាបន្ទាន់នៅពេលដែលកាមេរ៉ាសុវត្ថិភាព Ring
Car Cam ចាប់បាននូវសកម្មភាពដ៏គួរឱ្យសង្ស័យផងដែរ៕
ប្រភព៖ The Gadget Flow
អត្ថបទ៖ ប៉ោក លក្ខិណា

Post a Comment