(ព័ត៌មានបន្ថែម) ទូរស័ព្ទ Samsung Galaxy S23 Ultra នឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 200MP

បន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយចំនួនដែលទាក់ទងទៅនឹងការបំពាក់កាមេរ៉ាទំហំ 200MP ជាមួយសេនស័រ ISOCELL នៅលើទូរស័ព្ទ Samsung Galaxy S23 Ultra (ចុចលើតំណភ្ជាប់នេះ ដើម្បីអានអត្ថបទទាក់ទង) ឥឡូវនេះ ប្រភព IceUniverse បានធ្វើការបញ្ជាក់បន្ថែមហើយ។


បើយោងតាមប្រភពចែកចាយនូវព័ត៌មានលេចធ្លាយដែលទាក់ទងទៅនឹងទូរស័ព្ទ ឬ ឧបករណ៍បច្ចេកវិទ្យាអេឡិចត្រូនិច IceUniverse បានធ្វើការបញ្ជាក់ថា 100% គឺក្រុមហ៊ុន Samsung នឹងបំពាក់សេនស័រកាមេរ៉ាទំហំ 200MP។


ទូរស័ព្ទ Samsung Galaxy S23 Ultra អាចនឹងរក្សាការរចនាកាមេរ៉ាខាងក្រោយដដែល (ដូចទៅនឹងទូរស័ព្ទ S22 Ultra) ក៏ដូចជាលេន Periscope ដែលមានទំហំ 10MP ផងដែរ។


ពាក្យចចាមអារ៉ាមផ្សេងបន្ថែមទៀតបានឱ្យដឹងថា ទូរស័ព្ទមួយនេះ អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000mAh និងបន្ទះស្កេនក្រយៅដៃធំជាងមុន។ បើទោះបីជាយ៉ាងណាក៏ដោយ វានៅសល់រយៈពេលជាច្រើនខែទៀត រហូតដល់ក្រុមហ៊ុន Samsung បញ្ចេញទូរស័ព្ទត្រកូល S23 ក្នុងឆ្នាំ 2023៕


ប្រភព៖ GSMArena

Post a Comment

To Top