ទូរស័ព្ទ Samsung Galaxy S23 Ultra អាចនឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 200MP ជាមួយសេនស័រថ្មី

កាលពី 10 ខែមុន ក្រុមហ៊ុន Samsung បានបង្ហាញនូវសេនស័រកាមេរ៉ាទំហំ 200 មេហ្កាភិចស៊ែលចំនួនពីរគ្រាប់របស់ខ្លួន និងបើយោងតាម Ice Universe បានឱ្យដឹងថា សេនស័រកាមេរ៉ាទំហំ 200 មេហ្កាភិចស៊ែលទីបីអាចនឹងមកដល់ ក៏ដូចជានឹងបំពាក់មកនៅលើទូរស័ព្ទ Samsung Galaxy S23 Ultra នាឆ្នាំក្រោយ។


ឈ្មោះរបស់សេនស័រនោះត្រូវបានគេហៅថា ISOCELL HP2 ដែលថយមួយលេខពីឈ្មោះ HP3 ដែលមានស្រាប់។


ISOCELL HP1 គឺជាសេនស័រកាមេរ៉ាទំហំ 200 មេហ្កាភិចស៊ែលដំបូង ដែលយើងរំពឹងថាវាអាចនឹងបង្ហាញខ្លួននៅលើទូរស័ព្ទ Motorola ដំបូងក្នុងខែនេះ។ សម្រាប់សេនស័រកាមេរ៉ា ISOCELL HP3 ក៏មានភាពស្រដៀងគ្នាទៅនឹងម៉ូដែល HP1 ផងដែរ ដោយវាមានទំហំ 1/1.4អ៊ីញ និងមានល្បឿន Auto-focusing លឿន។


នេះមិនមែនជាលើកទីមួយនោះទេ ដែលយើងបានលេចលឺមកថាទូរស័ព្ទ Samsung Galaxy S23 Ultra នឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 200 មេហ្កាភិចស៊ែលថ្មី ដោយរបាយការណ៍មួយផ្សេងទៀតបានឱ្យដឹងថា កាមេរ៉ាទំហំ 10 មេហ្កាភិចស៊ែល 10X periscope គឺនៅតែបំពាក់មកដដែល៕


ប្រភព៖ GSMArena

Post a Comment

To Top