ផ្លូវការហើយ ទូរស័ព្ទ OnePlus Ace Pro នឹងបំពាក់មកជាមួយរ៉េមទំហំ 16GB

កាលពីប៉ុន្មានថ្ងៃមុន យើងបានទទួលនូវព័ត៌មានលេចធ្លាយដែលទាក់ទងទៅនឹងទូរស័ព្ទ OnePlus Ace Pro នឹងបំពាក់មកជាមួយបន្ទះឈីបកំពូល គួបផ្សំជាមួយនឹងរ៉េមទំហំ 16GB ហើយឥឡូវនេះ ក្រុមហ៊ុន OnePlus បានធ្វើការបញ្ជាក់នូវព័ត៌មានមួយនេះជាផ្លូវការហើយ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។


គួរបញ្ជាក់ផងដែរថា ទូរស័ព្ទ OnePlus Ace Pro នឹងបង្ហាញខ្លួនជាមួយទូរស័ព្ទ OnePlus 10T នៅថ្ងៃទី03 ខែសីហា ខាងមុខនេះ ដោយទូរស័ព្ទត្រកូល Ace Pro នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1 គួបផ្សំជាមួយរ៉េមប្រភេទ LPDDR5 ទំហំ 16GB ដែលធ្វើឱ្យទូរស័ព្ទមួយនេះ ក្លាយជាស្មាតហ្វូនដំបូងដែលបំពាក់មកជាមួយទំហំរ៉េមច្រើនជាងគេ។


ក្រុមហ៊ុន OnePlus ក៏បានបង្ហើបបន្ថែមផងដែរថា ទូរស័ព្ទ OnePlus Ace Pro នឹងបំពាក់មកជាមួយប្រភេទអង្គផ្ទុកទិន្នន័យ UFS 3.1 ជាមួយនឹងអេក្រង់ 120Hz។ យ៉ាងណាម៉ិញ ក្រុមហ៊ុន OnePlus មិនទាន់បានធ្វើការបង្ហាញនូវព័ត៌មានលម្អិតទាក់ទងនឹងលក្ខណៈសម្បត្តិរបស់ទូរស័ព្ទម៉ូដែលថ្មីនេះនោះទេ។


ដូចដែលបានបញ្ជាក់ពីខាងលើ យើងអាចដឹងនូវព័ត៌មានបន្ថែមទាក់ទងនឹងទូរស័ព្ទ One Plus 10T ឬ OnePlus Ace Pro បាននៅថ្ងៃទី03 ខែសីហា ដែលជាថ្ងៃក្រុមហ៊ុន OnePlus ដាក់បង្ហាញខ្លួនទូរស័ព្ទទាំងពីរម៉ូដែលនោះជាផ្លូវការ៕


ប្រភព៖ GSMArena

Post a Comment

To Top