ទូរទស្សន៍ QLED ឆ្លាតវៃរបស់ក្រុមហ៊ុន Samsung សម្រាប់ឆ្នាំ២០២២ នេះ នឹងនាំមកជាមួយកម្រិតបង្ហាញ 4K និង 8K បូករួមជាមួយ...
ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យាលំដាប់ពិភពលោក CES នឹងមិនមានអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះទេ បើសិនជាមិនមានការដាក់បង្ហាញទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន Samsung។ ក្នុងចំណោមទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន Samsung ទាំងអស់ ទូរទស្សន៍ដែលទទួលបានការចាប់អារម្មណ៍ជាងគេនោះគឺធ្លាក់លើម៉ូដែល Neo QLED ដែលម៉ូដែលមួយនេះនឹងនាំមកជាមួយកម្រិតបង្ហាញ 4K និង 8K ជាមួយល្បឿន Refresh Rate 144Hz។
ក្រុមហ៊ុន Samsung ក៏បានសន្យាផងដែរថា ពួកគេនឹងបង្កើននូវគុណភាពរូបភាពឱ្យកាន់តែប្រសើឡើង បើទោះបីជាគុណភាពវីដេអូដែលចាក់នៅលើទូរទស្សន៍ឆ្លាតវៃនោះមិនមានគុណភាពខ្ពស់ក៏ដោយ។ រាល់ម៉ូដែល Neo QLED 8K និង 4K សិទ្ធសឹងតែមានបំពាក់មកជាមួយបច្ចេកវិទ្យា 12-bit blacklight ទៅ 14-bit ដើម្បីជួយបង្កើនពន្លឺអេក្រង់ឱ្យកាន់តែភ្លឺច្បាស់។
ដូចទៅនឹងអត្ថបទមុន (ចុចនៅលើតំណភ្ជាប់មួយនេះ ដើម្បីអាន) ទូរទស្សន៍ឆ្លាតវៃម៉ូដែល Neo QLED 2022 នេះនឹងនាំមកជាមួយសេវាកម្មស្រ្ទីមហ្គេម ដែលអ្នកអាចជ្រើសរើសបាននូវសេវាកម្មស្រ្ទីមផ្សេងៗដែលមាននៅក្នុងទូរទស្សន៍ឆ្លាតវៃនោះ។ ដូចនេះ បទពិសោធន៍នៃការលេងហ្គេមនៅលើកញ្ចក់ទូរទស្សន៍ដែលមានកម្រិតបង្ហាញ 8K និង 4K ជាមួយល្បឿន Refresh Rate 144Hz គឺកាន់តែខិតជិតមកដល់មែនទែនហើយ។
ដើម្បីឱ្យកាន់តែច្បាស់ យើងមានតែទន្ទឹងចាំមើលក្រុមហ៊ុន Samsung ដាក់បង្ហាញវាជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ CES 2022 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី០៨ ខែមករា ដែលត្រូវនឹងរយៈពេលពីរថ្ងៃខាងមុខនេះ៕
ប្រភព÷ Engadget
Post a Comment