ក្រុមហ៊ុន Samsung កំពុងផលិត Cloud Gaming ផ្ទាល់ខ្លួនសម្រាប់ទូរទស្សន៍ឆ្លាតវៃ

ក្រុមហ៊ុន Samsung កំពុងតែរិះរកវិធីដើម្បីអភិវឌ្ឍ និងកែលម្អទៅលើទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនដើម្បីឱ្យទទួលបានការទាក់ទាញកាន់តែខ្លាំង។ មធ្យោបាយដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មីនោះគឺជា Gaming Hub ដែលអនុញ្ញាតឱ្យម្ចាស់ស្មាតធីវីរបស់ក្រុមហ៊ុន Samsung អាចលេងហ្គេមបានចេញពីទូរទស្សន៍ឆ្លាតវៃរបស់ពួកគេផ្ទាល់តែម្តង។

អ្វីដែលកាន់តែពិសេសជាងនេះនោះគឺ អ្នកប្រើប្រាស់មិនចាំបាច់ទិញម៉ាសុីនហ្គេមពីខាងក្រៅបន្ថែមឡើយ ដោយម្ចាស់ស្មាតធីវីរបស់ក្រុមហ៊ុន Samsung គ្រាន់តែចូលទៅកាន់សេវាកម្មស្រ្ទីមហ្គេមរបស់ក្រុមហ៊ុន Samsung ដែលគេឱ្យឈ្មោះថា Cloud Gaming នោះអ្នកនឹងអាចលេងហ្គេមដែលមាននៅក្នុងសេវាកម្មមួយនោះបានផ្ទាល់តែម្តង (Cloud Gaming គឺជាសេវាកម្ម ឬ Platform ដែលបង្កើតឡើងសម្រាប់ជាឃ្លាំងផ្ទុកហ្គេម ហើយអ្នកអាចលេងហ្គេមទាំងអស់នោះបានដោយតម្រូវឱ្យអ្នកមានល្បឿនអ៊ីនធើណែតលឿន)។ 

សេវាកម្មស្រ្ទីមហ្គេម

បន្ថែមពីនេះ អ្នកក៏អាចប្រើប្រាស់បន្ថែមជាមួយនឹងដៃហ្គេម (Controllers) កាស (Headsets) សម្រាប់ភ្ជាប់ជាមួយទូរទស្សន៍ឆ្លាតវៃពេលកំពុងលេងហ្គេមបានផងដែរ។ បើយោងតាមរូបភាពដែលបង្ហោះដោយក្រុមហ៊ុន Samsung យើងអាចដឹងបានថា ម្ចាស់ស្មាតធីវីអាចប្រើប្រាស់សេវាកម្មស្រ្ទីមហ្គេមផ្សេងទៀតបាន ដែលមានដូចជា GeForce Now របស់ក្រុមហ៊ុន NVIDIA, Stadia និង Pc Gaming Platform Utomik។

អ្នកអាចទទួលបាននូវបទពិសោធន៍មួយដ៏ល្អស្រាប់ទៅហើយនៅពេលដែលអ្នកលេងហ្គេមចេញពីអេក្រង់កំព្យូទ័រ ចុះបើសាកស្រមៃថា អ្នកបានលេងហ្គេមនៅលើអេក្រង់ទូរទស្សន៍ដែលមានកម្រិតបង្ហាញ 4K ឬ 8K និងមានល្បឿន Refresh Rate 144Hz វិញ តើអ្នកនឹងទទួលបាននូវបទពិសោធន៍បែបណាដែរ?


ប្រភព÷ Engadget

Post a Comment

To Top