ក្រុមហ៊ុន Oppo ប្រឈមមុខនឹងកង្វះខាតនូវការផលិតទូរស័ព្ទ Oppo Find N ខណៈពេលដែលមានមនុស្សប្រមាណជាជាង ១ លាននាក់បានចុះឈ្មោះកុម្មង់ទិញ

មិនយូរប៉ុន្មានផង បន្ទាប់ពីក្រុមហ៊ុន Oppo បានប្រកាសចេញពីការនឹងមកដល់របស់ទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ខ្លួន Oppo Find N ឥឡូវនេះ មានអ្នកចុះឈ្មោះកុម្មង់ទិញប្រមាណជាជាងមួយលាននាក់បាត់ទៅហើយ។ ដោយសារតែចំនួននៃការកុម្មង់ទិញច្រើនពេក ទើបធ្វើឱ្យក្រុមហ៊ុន Oppo ជួបប្រទះនូវបញ្ហាផលិតទូរស័ព្ទមិនបានគ្រាប់គ្រាប់ទៅតាមចំនួនដែលបានកុម្មង់។

លោក Liu Bobbee ដែលជាប្រធានរបស់ក្រុមហ៊ុន Oppo ប្រចាំប្រទេសចិន បានប្រាប់ពីមូលហេតុដែលទូរស័ព្ទមួយនេះទទួលបាននូវភាពទាក់ទាញខ្លាំងនោះគឺមកពីតម្លៃរបស់វា ដោយទូរស័ព្ទអេក្រង់បត់មួយនេះដាក់លក់ក្នុងតម្លៃ CNY7,699/ CNY8,999 (ប្រហែល $1,200/ $,1400)។

សម្រាប់លក្ខណៈសម្បត្តិរបស់ទូរស័ព្ទអេក្រង់បត់ Oppo Find N អ្នកអាចចុចអាន នៅលើដំណភ្ជាប់មួយនេះបាន ឬក៏អ្នកអាចទស្សនាជាមួយនឹងការ Review ដោយផ្ទាល់តាមរយៈយូធូបឆែណែលរបស់លោក John Sey នៅខាងក្រោមនេះផ្ទាល់ក៏បានដែរ៕


ប្រភព÷ GSMArena

Post a Comment

To Top