ទូរស័ព្ទ iPhone 14 ធម្មតា អាចនឹងមិនបំពាក់មកជាមួយអេក្រង់ប្រភេទ ProMotion នោះទេ
កាលពីថ្ងៃម្សិលមិញ យើងបានលេចលឺនូវពាក្យចចាមអារ៉ាមមួយចំនួនដែលបង្ហាញថា ទូរស័ព្ទត្រកូក iPhone 14 ទាំងអស់ នឹងបំពាក់មកជាមួយអេក្រង់ដែលមានល្បឿន 120Hz ProMotion Display (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
ប៉ុន្តែរបាយការណ៍ថ្មីមួយដែលបង្ហាញដោយ Ross Young បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងបំពាក់ល្បឿនអូសអេក្រង់ល្បឿនលឿនសម្រាប់តែទូរស័ព្ទម៉ូដែល Pro របស់ខ្លួនតែប៉ុណ្ណោះ។ ប្រភពដដែលនេះក៏បានបង្ហាញអំពីរូបភាពនៃអេក្រង់របស់ទូរស័ព្ទ iPhone 14 ផងដែរ ដែលបើយោងតាមរូបភាពខាងក្រោមយើងអាចដឹងបានថា ទូរស័ព្ទត្រកូល iPhone 14 អាចនឹងប្រើប្រាស់កាមេរ៉ាទម្លុះអេក្រង់ (punch-hole)។
នេះជាលើកទីមួយដែលក្រុមហ៊ុន Apple សម្រេចចិត្តធ្វើការផ្លាស់ប្តូរការរចនាអេក្រង់ខាងមុខ ដោយចាប់តាំងពីទូរស័ព្ទម៉ូដែល iPhone X មក ក្រុមហ៊ុន Apple នៅតែបន្តបំពាក់អេក្រង់ឆកដដែល រហូតមកដល់ម៉ូដែល iPhone 13។ ដូចនេះ ទូរស័ព្ទត្រកូល iPhone 14 អាចនឹងមានការកែប្រែនូវការរចនារូបរាងថ្មី ដែលជាដំណឹងល្អសម្រាប់អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple៕
ប្រភព÷ GSMArena
Post a Comment