ក្រុមហ៊ុន Instagram កំពុងតែសាកល្បងទៅលើមុខងារអូសមើល Stories តាមបែបបញ្ឈរ
ក្រុមហ៊ុន Instagram ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta កំពុងតែសាកល្បងទៅលើមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចអូសមើល Stories តាមបែបបញ្ឈរបាន។ មុខងារនេះបានដាក់ឱ្យសាកល្បងនៅក្នុងប្រទេសទួរគី និងប្រេសុីល ដែលវានឹងភ្ជាប់មកនៅក្នុងមុខងារ Reels របស់កម្មវិធី Instagram ដែលមានស្រាប់។
មុខងារនេះ នឹងអនុញ្ញាតឱ្យអ្នកអាចធ្វើការអូសពី Story មួយទៅ Story មួយទៀតបានតាមបែបបញ្ឈរ ដែលក្រុមហ៊ុន Instagram ហៅថា “Vertically Scrolling Stories”។ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Instagram ហាក់បីដូចជាព្យាយាមនាំយកមុខងារដែលមាននៅក្នុងកម្មវិធី TikTok មកបំពាក់នៅក្នុងកម្មវិធីរបស់ខ្លួន តួយ៉ាងដូចជាមុខងារ Reels ជាដើម (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
យើងមិនទាន់អាចដឹងបានទេថា ក្រុមហ៊ុន Instagram នឹងដាក់ដំណើរការមុខងារនេះសម្រាប់អ្នកប្រើប្រាស់នៅបណ្តាប្រទេសផ្សេងទៀត ឬក៏អត់នោះទេ ប៉ុន្តែបើយោងតាមទម្លាប់របស់ក្រុមហ៊ុន Instagram ពួកគេអាចនឹងបញ្ចេញមុខងារនេះសម្រាប់អ្នកប្រើប្រាស់ជាសកលនៅពេលដែលមុខងារនេះអាចដំណើរការបានទៅដោយរលូន៕
ប្រភព÷ GSMArena
Post a Comment