ក្រុមហ៊ុន Instagram បានបន្ថែមមុខងារ “Reels Visual Replies” ដែលស្រដៀងទៅនឹងមុខងាររបស់កម្មវិធី TikTok ដែរ

បើយោងតាមសារព័ត៌មាន TechCrunch បានបង្ហាញថា ក្រុមហ៊ុន Instagram បានបន្ថែមនូវមុខងារពិសេសមួយ ដោយអនុញ្ញាតឱ្យដាក់បញ្ចូលអ្នកដែលបានបញ្ចេញមតិចូលទៅក្នុងវីដេអូ Reels (ជាការថតវីដេអូចម្រុះខ្លីៗ ដែលស្រដៀងទៅនឹងវីដេអូនៅក្នុងកម្មវិធី TikTok ដែរ)។ 

នៅពេលដែលអ្នកប្រើប្រាស់ដ៏ទៃធ្វើការបញ្ចេញមតិទៅលើវីដេអូ Reel របស់អ្នក នោះអ្នកអាចធ្វើការតបមតិ (comment) នៅក្នុងវីដេអូ Reel មួយផ្សេងទៀតបាន ជាមួយនឹងស្ទីកឃើ នឹងបន្ថែមពីនេះអ្នកក៏អាចធ្វើការផ្លាស់ប្ដូរពណ៌សម្រាប់មតិទាំងនោះបានផងដែរ។

មុខងារនេះ មានលក្ខណៈស្រដៀងទៅនឹងមុខងាររបស់កម្មវិធី TikTok ដែរ ដោយនៅក្នុងកម្មវិធី TikTok អាចអនុញ្ញាតឱ្យអ្នកបង្ហោះវីដេអូធ្វើការតបមតិរបស់អ្នកដែលបានខមិនបានដោយការថតជាវីដេអូ។

សម្រាប់មុខងារ Reel វីដេអូ ក្រុមហ៊ុន Instagram បានបញ្ចេញនូវមុខងារនេះតាំងពីខែសីហា ឆ្នាំ២០២០ កន្លងមកម្ល៉េះ នឹងរហូតមកដល់ពេលនេះ ទើបក្រុមហ៊ុន Instagram សម្រេចនាំយកមុខងារតបមតិ ដែលស្រដៀងទៅនឹងមុខងាររបស់កម្មវិធី TikTok មកដាក់បញ្ចូលបន្ថែមនៅក្នុងមុខងារវីដេអូ Reel របស់ខ្លួន៕


ប្រភព: The Verge

Post a Comment

To Top