Google Play Games ជំនាន់សាកល្បងកំពុងតែដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសចំនួនបី
បន្ទាប់ពីលេចលឺវត្តមាននៃ Google Play Games នៅលើប្រព័ន្ធប្រតិបត្តិការ Windows កាលពីឆ្នាំមុនមក (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ឥឡូវនេះ ក្រុមហ៊ុន Google បានដាក់ឱ្យដំណើរការនូវសេវាកម្ម Google Play Games សម្រាប់ Windows នៅបណ្តាប្រទេសមួយចំនួនហើយ។
ក្រុមហ៊ុន Google បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន ចុះឈ្មោះចូលទៅក្នុង Google Play Games សម្រាប់ Windows បានបើសិនជាអ្នកប្រើប្រាស់ទាំងអស់នោះរស់នៅក្នុងទីតាំងបីខាងក្រោមនេះ ដែលមាន÷
_ ហុងកុង
_ កូរ៉េខាងត្បូង
_ និងតៃវ៉ាន់។
សេវាកម្ម Google Play Games មានប្រមូលផ្តុំទៅដោយហ្គេមទូរស័ព្ទដៃល្បីៗជាច្រើនដែលមានដូចជា Mobile Legends: Bang Bang, PUBG Mobile, Summoners War...ដោយអ្នកអាចលេងវាបាននៅលើប្រព័ន្ធប្រតិបត្តិការ Windows ផ្ទាល់តែម្តង ដោយមិនចាំបាច់ទាញយកកម្មវិធី Android Emulator នោះទេ (Android Emulator គឺជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកអាចប្រើប្រាស់កម្មវិធីរបស់ទូរស័ព្ទដៃនៅលើប្រព័ន្ធប្រតិបត្តិការ Windows ឬនៅលើកុំព្យូទ័របាន)។
ក្រុមហ៊ុន Google បាននិយាយថាខ្លួននឹងផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងសេវាកម្មផ្គត់ផ្គង់ហ្គេមមួយនេះនាពេលឆាប់ៗខាងមុខ ហើយក្រុមហ៊ុន Google ក៏បានសន្យាផងដែរថា ខ្លួននឹងនាំយកសេវាកម្ម Google Play Games សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ឱ្យបានកាន់តែលឿនតាមដែលអាចធ្វើបាននៅក្នុងឆ្នាំ២០២២ នេះ៕
ប្រភព÷ Engadget
Post a Comment