ក្រុមហ៊ុន Apple បានបញ្ចេញកំណែអាប់ដេត IOS 15.4 និង iPadOS 15.4 ជំនាន់សាកល្បងហើយ
កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន Apple បានទម្លាក់កំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ IOS 15.3 និង iPadOS 15.3 ទៅកាន់ទូរស័ព្ទ iPhone របស់ខ្លួន និងសម្រាប់ថ្ងៃម្សិលមិញនេះវិញ ក្រុមអ្នក Developers របស់ក្រុមហ៊ុន Apple បានបញ្ចេញកំណែអាប់ដេតថ្មីមួយទៀត ដែលវានឹងធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ iOS 15.4 និង iPadOS 15.4 ជំនាន់សាកល្បង។
ដូចទៅនឹងព័ត៌មានដែលយើងទទួលបានកាលពីថ្ងៃម្សិលមិញ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) កំណែអាប់ដេតទៅកាន់ជំនាន់ 15.4 នេះនឹងនាំមកជាមួយមុខងារដែលអនុញ្ញាតឱ្យអ្នកដោះសោនៅពេលពាក់ម៉ាសបាន តាមរយៈ Face ID និងបន្ថែមពីនេះ វាក៏អាចដោះសោនៅពេលដែលអ្នកកំពុងពាក់វ៉ែនតាបានផងដែរ។ ប៉ុន្តែនៅត្រង់ចំណុចនេះ អ្នកនឹងតម្រូវឱ្យចូលទៅកំណត់មុខងារនេះ ដោយធ្វើការស្កេនជាមួយវ៉ែនតាដែលអ្នកពាក់ញឹកញាប់ ហើយមុខងារនេះដែរ នឹងមិនដំណើរការនៅពេលដែលអ្នកពាក់ម៉ាសនោះទេ។
កាលពីមុន នៅពេលដែលអ្នកចង់ដោះសោដោយប្រើប្រាស់ Face ID ក៏ប៉ុន្តែអ្នកកំពុងតែពាក់ម៉ាសជាប់ នោះអ្នកនឹងតម្រូវឱ្យដោះសោតាមរយៈនាឡិកាដៃ Apple Watch ក៏ប៉ុន្តែ នៅពេលដែលអ្នកបានអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ IOS 15.4 ហើយ នោះអ្នកនឹងមិនចាំបាច់ធ្វើបែបនោះតទៅទៀតនោះទេ។
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iPadOS 15.4 វិញ ក៏ភ្ជាប់មកជាមួយមុខងារ Universal Control ថ្មីផងដែរ ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការបញ្ជា ឬ គ្រប់គ្រង iPads និង Macs បានតាមរយៈការប្រើប្រាស់ Cursor និងក្តាចុចតែមួយប៉ុណ្ណោះ៕
ប្រភព÷ GSMArena
Post a Comment