នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter ចង់ឱ្យក្រុមហ៊ុនដំណើរការបានលឿងជាងមុន

បន្ទាប់ពីការលាលែងពីតំណែងរបស់នាយកប្រតិបត្តិចាស់របស់ក្រុមហ៊ុន Twitter (ចុចលើតំណភ្ជាប់នេះ) ឥឡូវនេះលោក Parag Agrawal ដែលជាអ្នកចូលមកកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter បាននិយាយថា លោករំពឹងថាកម្មវិធីបណ្តាញសង្គម Twitter នឹងដំណើរការបានលឿន និងល្អជាងពេលពីមុន។

ក្នុងការបង្ហាញខ្លួនជាសាធារណៈដំបូង លោក Agrawal បាននិយាយថា លោកនឹងកែលំអរពីដំណើរការរបស់កម្មវិធី Twitter ឱ្យមានភាពល្អប្រសើរជាងមុន ដោយការអធិប្បាយរបស់លោកនេះដែរ ធ្វើឡើងនៅក្នុងសន្និសិទបច្ចេកវិទ្យា Barclays។

ថ្វីត្បិតតែលោកកាន់ដំណែងជា CEO របស់ក្រុមហ៊ុន Twitter បានត្រឹមតែរយៈពេលប្រាំបួនថ្ងៃក៏ដោយ ក៏លោក Agrawal បានធ្វើការកែប្រែយ៉ាងធំធេងតាមរយ:ចំណាត់ការរបស់លោក។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Agrawal បានរៀបចំក្រុមហ៊ុនឡើងវិញ ដែលរួមមានការរៀបចំផ្នែក Core Tech និងសហការជាមួយអ្នកគ្រប់គ្រង់ទូទៅប្រចាំក្រុមហ៊ុន Twitter។ បន្ថែមពីនេះ លោក Parag Agrawal ក៏បាននិយាយផងដែរថា÷ "ខ្ញុំជឿថានៅពេលដែលយើងបានរៀបចំ និងបែងចែកមុខងារការងារដល់បុគ្គលិកគ្រប់គ្នាហើយ ពួកគេនឹងប្រកបការងាររបស់ខ្លួនបានល្អ និងបានលឿនជាងមុន"៕ 


ប្រភព: The Verge

Post a Comment

To Top