នឹកស្មានមិនដល់!! លោក Jack Dorsey លាឈប់ពីដំណែងជា CEO របស់ Twitter ហើយ!!
នាពេលថ្មីៗនេះ មានការប្រកាសដ៏នឹកស្មានមិនដល់មួយ ដោយស្ថាបនិកនៃក្រុមហ៊ុន Twitter គឺលោក Jack Dorsey បានប្រកាសថា លោកបានលាឈប់ពីតំណែងជា CEO ប្រចាំក្រុមហ៊ុន Twitter ហើយ និងអ្នកដែលនឹងមកជំនួសតំណែងរបស់លោកនោះគឺលោក Parag Agarwal ដែលជាអតីត CTO។
ឥឡូវនេះលោក Bret Taylor ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter និងបើទោះបីជាលោក Jack Dorsey បានលាឈប់ពីតំំណែងជា CEO ក្តីក៏លោកនៅតែបន្តកាន់ការងារជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Twitter រហូតដល់ខែឧសភា ឆ្នាំ២០២២ដែរ។ បន្ថែមពីនេះលោង Dorsey បានសរសេរតាមរយៈអុីមែលរបស់លោកថា÷"ខ្ញុំជឿថាវាជារឿងសំខាន់ណាស់ដែលក្រុមហ៊ុនអាចឈរដោយខ្លួនឯងបាន ដោយមិនគិតពីឥទ្ធិពល ឬទិសដៅរបស់ស្ថាបនិក"៕
ប្រភព: GSMArena
Post a Comment