ក្រុមហ៊ុន Instagram បានដាក់បញ្ចេញមុខងារ “Take a Break” និងប្រកាសពីមុខងារសុវត្ថិភាពផ្សេងៗទៀតសម្រាប់យុវវ័យ!!
ក្រុមហ៊ុន Instagram បានដាក់ឱ្យដំណើរការនូវមុខងារ “Take a Break” (ចុចលើតំណភ្ជាប់នេះ ដើម្បីយល់ដឹងពីមុខងារនោះ) និងមុខងារផ្សេងៗទៀត ដើម្បីធ្វើឱ្យកម្មវិធី Instagram ក្លាយទៅជាកម្មវិធីដែលមានសុវត្ថិភាពមួយសម្រាប់អ្នកប្រើប្រាស់វ័យជំទង់។ បន្ថែមពីលើមុខងារ “Take a Break” ក្រុមហ៊ុន Instagram បានបញ្ជាក់ថា កម្មវិធីនឹងធ្វើការផ្តល់សារជូនដំណឹងទៅដល់អ្នកប្រើប្រាស់នៅពេលដែលពួកគេប្រើប្រាស់កម្មវិធី Instagram ហួសកម្រិត ដើម្បីជាសារដាស់តឿនអ្នកប្រើប្រាស់ឱ្យចំណាយពេលវេលាទៅលើសកម្មភាពផ្សេងវិញ។
នៅក្នុងខែមីនាខាងមុខនេះ ក្រុមហ៊ុន Instagram នឹងដាក់បញ្ចេញនូវមុខងារដែលអនុញ្ញាតឱ្យឪពុកម្តាយ ឬ អាណាព្យាបាលអាចកំណត់ពីពេលវេលាសម្រាប់កូនៗរបស់ខ្លួនបាន និងអាចដឹងបានថាតើកូនៗរបស់ខ្លួនចំណាយពេលវេលាប៉ុន្មានម៉ោងក្នុងមួយថ្ងៃទៅលើកម្មវិធី Instagram នោះ។
មុខងារសាកល្បងមួយផ្សេងទៀតដែលក្រុមហ៊ុន Instagram គ្រោងនឹងដាក់បញ្ចេញនោះគឺជាមុខងារហាមឃាត់អ្នកប្រើប្រាស់ពេញវ័យពីការផ្ញើសារ DMing ទៅកាន់អ្នកដែលពួកគេមិនបានតាមដាន (follow)។ នៅដើមឆ្នាំ២០២២ ក្រុមហ៊ុន Instagram ក៏នឹងធ្វើការបិទនូវមុខងារ Tag ឬ Mention សម្រាប់មនុស្សពេញវ័យនៅពេលដែលពួកគេធ្វើការ Tag និង Mention ទៅលើអ្នកដែលពួកគេមិនបានតាមដានផងដែរ។
បើយោងទៅតាមប្រធានរបស់ក្រុមហ៊ុន Instagram គឺលោក Adam Mosseri បានឱ្យដឹងថា លោកគ្រោងនឹងផ្តល់សក្ខីកម្មនៅសប្តាហ៍នេះអំពីប្រធានបទការការពារកុមារតាមប្រព័ន្ធអ៊ីនធើណែត៕
| លោក Adam Mosseri |
ប្រភព: Engadget
Post a Comment