“តាមឆាត” ជំនាន់សាកល្បងបានដាក់ឱ្យប្រើប្រាស់ហើយ!!
បន្ទាប់ពីទទួលបានព័ត៌មានខ្លះៗអំពីកម្មវិធី “តាមឆាត” (ចុចលើតំណភ្ជាប់មួយនេះដើម្បីអាន) ឥឡូវនេះក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី “តាមអ្នក” បានធ្វើការបញ្ចេញដាក់ឱ្យប្រើប្រាស់នូវកម្មវិធី “តាមឆាត” ជំនាន់សាកល្បងជាផ្លូវការហើយ និងអ្វីដែលកាន់តែពិសេសនោះគឺកម្មវិធី “តាមឆាត” នឹងភ្ជាប់មកស្រាប់នៅក្នុងកម្មវិធី “តាមអ្នក” ជំនាន់សាកល្បង ៣.០ ផ្ទាល់តែម្តង។
កាលពីថ្ងៃទី១២ ខែធ្នូ ដែលត្រូវនឹងរយ:ពេលបីថ្ងៃមុននេះ យូធូបឆាណែល “John Sey” បានធ្វើការបង្ហោះនូវវីដេអូដែលនិយាយអំពីកម្មវិធី “តាមអ្នក” ជំនាន់ទីបី ដែលនៅក្នុងនោះក៏មាននាំមកបន្ថែមជាមួយនឹងកម្មវិធី “តាមឆាត” ផងដែរ។ កម្មវិធី “តាមអ្នក” ជំនាន់ទីបីនេះដែរ ទទួលបានការកែប្រែនិងបន្ថែមមុខងារមួយចំនួនដូចជា÷
_បង្កើនល្បឿនបង្ហោះរូបភាពបានលឿនជាងមុនរហូតដល់ទៅបីដង
_ ផ្លាស់ប្ដូរកន្លែងស្វែងរក និងបន្ថែមភាពងាយស្រួលក្នុងការស្វែងរកមិត្តភក្តិរបស់អ្នក ឬអត្ថបទព័ត៌មាន
_ និងសម្រាប់មុខងារថ្មីនោះគឺ ”តាមឆាត” ដែលមានផ្ទៃប្រើប្រាស់ស្អាត និងជាពិសេសនោះវាប្រើប្រាស់នូវភាសាជាតិយើងផ្ទាល់តែម្តង។
បើនិយាយពី “តាមឆាត” មុខងារក៏ដូចជាកម្មវិធីមួយនេះនឹងភ្ជាប់មកជាមួយនឹងកម្មវិធី “តាមអ្នក” មកស្រាប់ដោយហេតុនេះហើយអ្នកក៏អាចប្រើប្រាស់មុខងារផ្ទៃងងឹតសម្រាប់ “តាមឆាត” បានផងដែរ។
ដូចទៅនឹងកម្មវិធីឆាតដ៏ទៃទៀតដែរ អ្នកអាចធ្វើការផ្ញើសារ ផ្ញើរូបភាពទៅកាន់មិត្តភក្តិក៏ដូចជាមិត្តភក្តិដែលអ្នកបានតាមបាន និងកាន់តែពិសេសនោះ ផ្ទៃប្រើប្រាស់ទាំងមូលក៏ត្រូវបានរៀបចំមកយ៉ាងស្អាតជាមួយនឹងការប្រើប្រាស់អក្សរជាតិផ្ទាល់ផងដែរ៕
+ ចុចលើ តំណភ្ជាប់មួយនេះ ដើម្បីដឹងពីរបៀបអាប់ដេតកម្មវិធី “តាមអ្នក”
ប្រភព: John Sey, Tamneak
Post a Comment