“តាមអ្នក” គ្រោងនឹងបញ្ចេញនូវកម្មវិធីមួយទៀតដែលមានឈ្មោះថា “តាមឆាត”!!

ទើបតែប្រកាសចេញជាផ្លូវការនូវកម្មវិធី “តាមអ្នក” មិនយូរប៉ុន្មានផង ថ្មីៗនេះគណនីផ្លូវការរបស់លោក John Sey ដែលជាស្ថាបនិករបស់កម្មវិធី “តាមអ្នក” បានបង្ហោះរូប ជាមួយនឹងខេបសិនថា “គាត់កំពុងតែធ្វើការតេស្តសាកល្បងនូវកម្មវិធីតាមឆាត មុននឹងដាក់ឱ្យប្រើប្រាស់ដល់ប្រជាជនកម្ពុជា” ដែលអាចបង្ហើបបានថា អ្នកប្រើប្រាស់កម្មវិធី “តាមអ្នក” អាចនឹងទទួលបាននូវកម្មវិធី “តាមឆាត” នាពេលខាងមុខនេះជាក់ជាមិនខាន។

ការមាននូវកម្មវិធីបណ្ដាញសង្គមផ្ទាល់ខ្លួនដែលបង្កើតឡើងដោយកូនខ្មែរនេះ គឺជាមោទនភាពជាតិមួយ ដែលបានបញ្ជាក់ថាអ្វីដែលប្រទេសនិងជាតិសាសន៍ដ៏ទៃអាចធ្វើបាន ខ្មែរក៏អាចធ្វើបានដែរ។ រួមគ្នាគាំទ្រសមិទ្ធផលដែលបង្កើតឡើងដោយជាតិសាសន៍យើង តាមរយៈការទាញយកកម្មវិធីតាមអ្នកតាមតំណភ្ជាប់ខាងក្រោម និងសម្រាប់ព័ត៌មានបន្ថែម សូមចុចនៅលើតំណភ្ជាប់មួយនេះដើម្បីយល់ដឹងពីកម្មវិធី “តាមអ្នក”៕

ទាញយកតាម: Playstore

ទាញយកតាម: Appstore


ប្រភព: John Sey, Tamneak

Post a Comment

To Top