កម្មវិធីបណ្តាញសង្គមដែលបង្កើតឡើងដោយកូនខ្មែរ “តាមអ្នក” បានចេញជាផ្លូវការនៅក្នុង Playstore និង Appstore ហើយ!!
តើកម្មវិធី ”តាមអ្នក” ឬ “Tamneak” គឺជាអ្វី? Tamneak គឺជាកម្មវិធីបណ្តាញសង្គមដំបូងបំផុតដែលបង្កើតឡើងដោយ CR Technology ដែលមានរួមបញ្ចូលនូវមុខងារសំខាន់ៗជាច្រើន។
កម្មវិធី “តាមអ្នក” ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក John Sey ដែលជា Tech Review និងជា YouTuber នៅក្នុង channel John Sey ផងដែរ។ “តាមអ្នក” បង្កើតឡើងនៅក្នុងឆ្នាំ២០១៩ និងត្រូវបានដាក់ឲ្យទាញយកនូវ version Beta នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ក្នុងការអានព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាប្រចាំថ្ងៃ ផុសរូបលេងកម្សាន្ត និងមិនត្រឹមតែប៉ុណ្ណោះ “តាមអ្នក” ក៏មាននូវមុខងារថ្មីមួយគឺ រូបភាព-សម្លេង (SoundPic) និងអមមកដោយ UI ផ្ទៃប្រើប្រាស់ទាក់ទាញ សាមញ្ញ ហើយស្រស់ស្អាត។
បន្ថែមពីនេះផងដែរ “តាមអ្នក” គឺជាកម្មវិធីបណ្ដាញសង្គមដែលបង្កើតឡើងដោយកូនខ្មែរ ក្នុងគោលបំណងលើកស្ទួយមុខមាត់ប្រទេស និងសបញ្ជាក់ឱ្យពិភពលោកបានឃើញថាអ្វីដែរជាតិសាសន៍ដ៏ទៃអាចធ្វើបាន ខ្មែរក៏អាចធ្វើបានដែរ បន្ថែមពីនេះ "តាមអ្នក" ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីក្លាយជាផ្ទះសម្រាប់ប្រជាជនកម្ពុជាដែលស្រឡាញ់ខាងវិស័យបច្ចេកវិទ្យាពីព្រោះរាល់ការបង្ហោះនូវវីដេអូរបស់ក្រុមការងារ Cambo-Report និង John Sey "តាមអ្នក" និងផ្តល់ដំណឹងជូនទៅអ្នកប្រើប្រាស់ឱ្យបានដឹងភ្លាមៗ។
| រូបភាពដោយ "តាមអ្នក" |
នាពេលថ្មីៗនេះ នៅក្នុងយូធូបឆែនណែលរបស់លោក John Sey បានបង្ហោះវីដេអូចេញជាផ្លូវការនូវកម្មវិធី “តាមអ្នក” ទាំងនៅក្នុងទូរស័ព្ទដៃដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android និង IOS។ អ្នកអាចទាញយកកម្មវិធីនេះបាននៅក្នុង Playstore និង Appstore ឬក៏តាមតំណភ្ជាប់ខាងក្រោម៕
+ ទាញយកតាម Playstore
+ ទាញយកតាម Appstore
វីដេអូចេញជាផ្លូវការនូវកម្មវិធី “តាមអ្នក”:
ប្រភព: Cambo-Report, Tamneak, John Sey
Post a Comment