របៀបដំឡើងក្តារចុចខ្មែរ (Khmer Unicode) នៅក្នុងកំព្យូទ័រ (Windows) ដោយខ្លួនឯង

សម្រាប់អ្នកធ្វើការងារការិយាល័យ ការវាយអត្ថបទគឺជាការងារចម្បងដែលអ្នកតែងតែធ្វើ។ បើសិនជាអ្នកវាយនូវអត្ថបទអង់គ្លេសនោះអ្នកនឹងមិនត្រូវដំឡើងក្តារចុចអង់គ្លេសនោះទេ ដោយវានឹងភ្ជាប់មកស្រាប់ជាមួយ Windows ដែលអ្នកប្រើប្រាស់ផ្ទាល់តែម្តង។ ប៉ុន្តែសម្រាប់អ្នកដែលវាយអត្ថបទជាភាសាខ្មែរ ហើយកំព្យូទ័ររបស់អ្នកមិនមានដំឡើងនូវក្តាចុចខ្មែរ នោះអ្នកអាចដំឡើងវាបានដោយងាយតាមរយ:វិធីខាងក្រោម÷

+ ជំហានដំបូង សូមធ្វើការទាញយកក្តារចុចខ្មែរ តាមរយៈតំណភ្ជាប់មួយនេះ បន្ទាប់មកសូមធ្វើការ Extract File។

+ ជំហានបន្ទាប់ សូមចូលទៅកាន់ Folder ដែល Extract ហើយនោះ រួចចុច Click Mouse ស្តាំនិងជ្រើសយកពាក្យ “Run as administrator”។

+ ជំហានបញ្ចប់ អ្នកគ្រាន់តែចុច “Next” បន្ទាប់មកចុច “Finish” ជាការស្រេច។

ជំហានខាងលើនេះ អាចជួយអ្នកឱ្យដំឡើងក្តារចុចខ្មែរនៅក្នុងកំព្យូទ័ររបស់អ្នកដោយខ្លួនឯងបាន និងមិនចាំបាច់ចំណាយថវិកាសម្រាប់ឱ្យគេដំឡើងឡើយ៕

1 Comments

To Top