ក្រុមហ៊ុន Infinix បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួនពីរម៉ូដែលគឺ Infinix Note 11i និង Hot 11 Play!!

ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ប្រទេសចិន Infinix បានដាក់បញ្ចេញទូរស័ព្ទដៃស៊េរីថ្មីរបស់ខ្លួនចំនួនពីរគឺត្រកូល Note និង Hot។ ក្រុមហ៊ុន Infinix បានប្រកាសចេញនឹងដាក់លក់ទូរស័ព្ទទាំងពីរម៉ូដែលនេះនៅទីផ្សារទ្វីបអាហ្រ្វិក ដែលទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងបំពាក់មកជាមួយបន្ទះឈីប Mediatek និងកម្លាំងថាមពលថ្មីធំ។

ទូរស័ព្ទម៉ូដែល Note 11i និង Hot 11 Play មានតម្លៃប្រហែល 200 ដុល្លារអាមេរិក ហើយសម្រាប់ការដាក់លក់នេះ មានតែនៅក្នុងហាងលក់ទូរស័ព្ទផ្ទាល់តែប៉ុណ្ណោះ។

សូមចុចលើតំណភ្ជាប់នេះដើម្បីដឹងពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទទាំងពីរម៉ូដែលនេះ៕


ប្រភព: GSMArena

Post a Comment

To Top