លក្ខណៈសម្បត្តិទូរស័ព្ទរបស់ក្រុមហ៊ុន Infinix ដែលមានតម្លៃក្រោម 200 ដុល្លារប៉ុន្តែមានកម្លាំងម៉ាសុីនមធ្យម!!

ទូរស័ព្ទ Infinix Hot 11 Play:

ទូរស័ព្ទ Infinix Hot 11 Play បំពាក់មកជាមួយនឹងអេក្រង់ LCD 6.82 អុីង និងមានកម្រិតភាពច្បាស់ 720p បូករួមជាមួយនឹងកាមេរ៉ាតំណក់ទឹកដែលមានទំហំ 8 មេហ្កាភិចស៊ែល។ ចំពោះកាមេរ៉ាខាងក្រោយវិញ អ្នកនឹងទទួលបានកាមេរ៉ាខាងក្រោយពីរដែលកាមេរ៉ាគោលមានទំហំ 13 មេហ្កាភិចស៊ែល និងកាមេរ៉ា depth sensor (ព្រាលផ្ទៃខាងក្រោយ) ទំហំ 2 មេហ្កាភិចស៊ែល។

ក្រុមហ៊ុន Infinix បានបំពាក់ប្រភេទជើងសុីមដែលមានប្រវែងវែង ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចដាក់សុីមកាតបានពីរ និងមួយចន្លោះទៀតសម្រាប់ដាក់ microSD កាត។ ទូរស័ព្ទនេះដែរនឹងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ដែលស្រោបដោយស្បែក XOS។

លក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ពីទូរស័ព្ទមួយនេះគឺកម្លាំងថាមពលថ្មដែលមានទំហំរហូតទៅដល់ 6000mAh។ ចំពោះផ្នែកសុវត្ថិភាព ទូរស័ព្ទ Infinix Hot 11 Play ប្រើប្រាស់ប៊ូតុងស្កេនក្រយៅដៃនៅផ្នែកខាងក្រោយ។ ទូរស័ព្ទម៉ូដែល Hot នេះក៏ភ្ជាប់មកជាមួយនឹងប្រព័ន្ធប៊្លូធូស 5.0 និងប្រព័ន្ធ WiFi 802.11 a/b/g/n/ac ផងដែរ។

ទូរស័ព្ទនេះមានជម្រើសបួនពណ៌គឺ បៃតង មាស ខៀវ និងខ្មៅ។ ទូរស័ព្ទ Infinix Hot 11 Play បានដាក់លក់នៅក្នុងប្រទេសហ្កាណាដែលមានរ៉េម 4GB និងអង្គផ្ទុកទិន្នន័យ 128 GB ដែលមានតម្លៃ GHC799 (ជារូបបិយប័ណ្ណរបស់ប្រទេសហ្កាណា) ដែលស្មើនឹង 130 ដុល្លារសហរដ្ឋអាមេរិក។

ទូរស័ព្ទ Infinix Note 11i:

ទូរស័ព្ទ Infinix Note 11i បំពាក់មកជាមួយបន្ទះឈីប Helio G85 ជាមួយនឹងអេក្រង់ LCD 6.95 អុីញ ដែលមានកម្រិតភាពច្បាស់ 1080p។ ទូរស័ព្ទនេះដែរ បំពាក់កាមេរ៉ាទម្លុះអេក្រង់ដែលមានទំហំ 16 មេហ្កាភិចស៊ែល និងកាមេរ៉ាខាងក្រោយបីគ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 48 មេហ្កាភិចស៊ែល និងកាមេរ៉ាជំនួយពីរគ្រាប់ទៀតដែលមានទំហំ 2 មេហ្កាភិចស៊ែលទាំងពីរ។

សម្រាប់ថាមពលថ្មវិញ Note 11i បំពាក់មកជាមួយនឹងកម្លាំងថាមពលថ្ម 5000mAh ដែលអាចសាកបញ្ចូលវិញបានក្នុងកម្លាំង 18W។ បន្ថែមពីនេះ ទូរស័ព្ទ Infinix Note 11i ក៏ភ្ជាប់មកជាមួយឧបករណ៏បំពងសម្លេងស្តេរ៉េអូ DTS Audio Processing ផងដែរ។

ចំពោះតម្លៃដាក់លក់វិញ ទូរស័ព្ទ Infinix Note 11i ដាក់លក់ក្នុងប្រទេសហ្កាណាក្នុងតម្លៃ GHC979 (ជារូបបិយប័ណ្ណរបស់ប្រទេសហ្កាណា) ដែលស្មើនឹង 160 ដុល្លារសហរដ្ឋអាមេរិក។ ទូរស័ព្ទនេះ ត្រូវបានដាក់លក់តែនៅក្នុងហាងផ្ទាល់តែប៉ុណ្ណោះ ហើយវាមានជម្រើសពណ៌ចំនួនបីសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ ខ្មៅ បៃតង និងពណ៌ខៀវ៕


ប្រភព: GSMArena

Post a Comment

To Top