ក្រុមហ៊ុន YouTube បានបញ្ឈប់ការសាកល្បងលើការកំណត់ឱ្យមានការទស្សនាវីដេអូកម្រិត 4K សម្រាប់តែអ្នកប្រើប្រាស់ Premium

ក្រុមហ៊ុន YouTube បានធ្វើការសាកល្បងលើការកំណត់ឱ្យមានការទស្សនាមាតិកាដែលមានកម្រិត 4K សម្រាប់តែអ្នកប្រើប្រាស់ដែលជាវកញ្ចប់ Premium ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសបិទការសាកល្បងមួយនេះហើយ។

នេះមានន័យថា គ្រប់អ្នកប្រើប្រាស់ទាំងអស់ បើទោះបីជាបានភ្ជាប់ ឬ មិនបានភ្ជាប់គម្រោង YouTube Premium យ៉ាងណាក្តី ក៏ពួកគេនៅតែអាចទស្សនាវីដេអូ ឬ មាតិកាដែលមានកម្រិត 4K បានគ្រប់វីដេអូ ឬ គ្រប់មាតិកាផងដែរ។


អំឡុងពេលសាកល្បង អ្នកប្រើប្រាស់មួយចំនួនត្រូវបានរាយការណ៍ថាពួកគេបានឃើញប៊ូតុង ឬ អក្សរឱ្យភ្ជាប់ទៅគម្រោង Premium ដើម្បីអាចទស្សនាវីដេអូ ឬ មាតិកាក្នុងកម្រិត 2160p ឬ 4K បាន៕


ប្រភព៖ GSMArena

Post a Comment

To Top