អ្នកប្រើប្រាស់ដែលជា Twitter Blue អាចកែការបង្ហោះរបស់ពួកគេបានហើយ
កាលពីមួយខែមុន ក្រុមហ៊ុន Twitter បានសាកល្បងលើមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការកែ Tweets របស់ពួកគេបាន ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុន Twitter បានសម្រេចដាក់បញ្ចេញវាជាផ្លូវការហើយ។
យ៉ាងណាម៉ិញ មុខងារនេះមិនមានដាក់ឱ្យប្រើប្រាស់នៅទូទាំងសកលលោកនោះទេ ដោយក្រុមហ៊ុន Twitter បានបញ្ចេញវានៅក្នុងប្រទេសកាណាដា អូស្ត្រាលី នូវែលសេឡង់ និងសម្រាប់តែអ្នកប្រើប្រាស់ដែលជា Twitter Blue ប៉ុណ្ណោះ។
test went well, Edit Tweet is now rolling out to Twitter Blue members in Canada, Australia, and New Zealand!US coming soon pic.twitter.com/7NNPRC0t1I— Twitter Blue (@TwitterBlue) October 3, 2022
មុខងារថ្មីនេះ នឹងមានដាក់ឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ប៉ុន្តែក្រុមហ៊ុន Twitter មិនបានធ្វើការបញ្ជាក់នោះទេថា វាមានតែសម្រាប់អ្នកប្រើប្រាស់ដែលជា Twitter Blue ឬ មានសម្រាប់អ្នកប្រើប្រាស់ទូទៅ៕
now that Edit is rolling out in Twitter Blue Labs, here’s what you can expectsee that little icon? it’s there to let you know that the Tweet has been edited pic.twitter.com/Av6vZYuVeO— Twitter Blue (@TwitterBlue) October 3, 2022
ប្រភព៖ GSMArena
Post a Comment