ម៉ាកទូរទស្សន៍ឆ្លាតវៃផ្សេងទៀត នឹងបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Tizen OS របស់ក្រុមហ៊ុន Samsung
នៅសប្តាហ៍មុន ក្រុមហ៊ុន LG បានធ្វើការប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតទូរទស្សន៍ឆ្លាតវៃផ្សេងទៀត ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ webOS របស់ខ្លួន ហើយក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែង (ក្រុមហ៊ុន Samsung) ក៏កំពុងធ្វើតាមផងដែរ។
ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនផលិតទូរទស្សន៍ឆ្លាតវៃដែលមិនមែនជារបស់ក្រុមហ៊ុន Samsung ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Tizen OS TV របស់ខ្លួនដែរ ដែលមានយីហោ Akai, RCA និងម៉ាកយីហោផ្សេងទៀត (Bauhn, Linsar, Sunny, Vispera) ដែលលក់នៅក្នុងសហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសនូវែលសេឡង់។
ភាពជាដៃគូរបស់ក្រុមហ៊ុនទាំងនោះ អាចអនុញ្ញាតឱ្យទូរទស្សន៍ឆ្លាតវៃរបស់ពួកគេ ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Tizen OS ចូលទៅប្រើប្រាស់មុខងារមួយចំនួនដែលប្រព័ន្ធប្រតិបត្តិការនេះមាន ដូចជាមុខងារ Samsung TV Plus ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការស្រ្ទីមកម្មវិធីទូរទស្សន៍ ឬ វីដេអូបានដោយឥតគិតថ្លៃផងដែរ៕
ប្រភព៖ Engadget
Post a Comment