កម្មវិធី TikTok បានបញ្ចេញមុខងារ Photo Mode ដែលដូចទៅនឹងកម្មវិធី Instagram ដែរ

យើងធ្លាប់តែឃើញកម្មវិធី Instagram ចម្លងនូវមុខងារមួយចំនួនចេញពីកម្មវិធី TikTok ប៉ុន្តែនៅក្នុងការអាប់ដេតថ្មីនេះ កម្មវិធី TikTok បានធ្វើការចម្លងនូវមុខងារថ្មីមួយ ចេញពីកម្មវិធី Instagram វិញ ដែលជាមុខងារ Photo Mode។


ការអាប់ដេតជាមួយមុខងារ Photo Mode ថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការរូបភាពជាច្រើនបាននៅក្នុងការបង្ហោះមួយជាមួយនឹងចំណងជើងតួអក្សររហូតដល់ទៅ 2,200 តួ។


មុខងារនេះដែរ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការដាក់បញ្ចូលនូវបទចម្រៀងចូលទៅក្នុងការបង្ហោះនោះ ដូចទៅនឹងការដាក់បញ្ចូលបទចម្រៀងក្នុងវីដេអូទៀតផង។ 


នៅក្នុងប្លុករបស់កម្មវិធី TikTok បានសរសេរថា មុខងារ Photo Mode ថ្មីនេះ អាចនឹងជួយឱ្យអ្នកប្រើប្រាស់បង្កើននូវភាពស្និតស្នាលជាមួយអ្នកប្រើប្រាស់ផ្សេងទៀត តាមរយៈការបង្ហោះជារូបភាព ជាមួយនឹងចំណងជើងដែលមានតួអក្សរច្រើន៕


ប្រភព៖ Engadget

Post a Comment

To Top