ក្រុមហ៊ុន SpaceX នឹងនៅតែបន្តផ្គត់ផ្គង់អ៊ីនធឺរណិតផ្កាយរណប Starlink សម្រាប់ប្រទេសអ៊ុយក្រែនដដែល

ថ្មីៗនេះ ក្រុមហ៊ុន Space X បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងការពាររបស់ប្រទេសអ៊ុយក្រែន ដើម្បីសុំឱ្យទីស្តីការក្រសួងការពារជាតិ ទទួលយកការបង់ប្រាក់សម្រាប់ការប្រើប្រាស់អ៊ីនធឺរណិតផ្កាយរណបរបស់ប្រទេសអ៊ុយក្រែន។


បើយោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុន SpaceX បានប្រាប់ទៅកាន់ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែនថា បើសិនជាប្រទេសអ៊ុយក្រែននៅតែបន្តប្រើប្រាស់អ៊ីនធឺរណិតផ្កាយរណប Starlink ដូចនេះក្រុមហ៊ុននឹងត្រូវខាតបង់ប្រាក់លើសពី 120 លានដុល្លារសម្រាប់ឆ្នាំ២០២២ និងជិត 400 លានដុល្លារសម្រាប់រយៈពេល ១២ ខែបន្ទាប់។


ក្រុមហ៊ុន SpaceX បានសរសេរបន្ថែមថា “ពួកយើងនឹងមិនមានជំហរ ក៏ដូចជាលទ្ធភាពគ្រប់គ្រាន់សម្រាប់ជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែនទៀតឡើយ”។


ផ្ទុយទៅវិញ លោក Elon Musk ហាក់បីដូចជាកំពុងតែតាមដានទៅលើរឿងមួយនេះ ហើយលោកក៏បានសរសេរបញ្ជាក់នៅលើគណនី Twitter របស់លោកថា “ក្រុមហ៊ុន SpaceX នឹងនៅតែបន្តផ្គត់ផ្គង់សេវាកម្មអ៊ីនធឺរណិតផ្កាយរណប Starlink សម្រាប់ប្រទេសអ៊ុយក្រែនដដែល”៕


ប្រភព៖ Engadget

Post a Comment

To Top