ក្រុមហ៊ុន SpaceX មានបំណងដាក់អ៊ីនធឺរណិតផ្កាយរណបល្បឿន 350 Mbps នៅលើយន្តហោះជាមួយនឹង Starlink Aviation

ក្រុមហ៊ុន SpaceX បានបង្ហាញនូវព័ត៌មានលម្អិតផ្លូវការទាក់ទងទៅនឹងគម្រោងសេវាកម្មអ៊ីនធឺរណិតផ្កាយរណប Starlink របស់ខ្លួនសម្រាប់បម្រើក្នុងវិស័យអាកាសចរណ៍ ហើយក្រុមហ៊ុនបានសន្យាថា យន្តហោះនីមួយៗនឹងទទួលបានល្បឿនអ៊ីនធឺរណិត 350 Mbps។


លោក Ed Bastian ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Delta បានធ្វើការបញ្ជាក់នៅដើមឆ្នាំនេះថា ក្រុមហ៊ុនអាកាសចរណ៍ក៏បានចូលរួមចំណែកសាកល្បងលើការធ្វើតេស្តបណ្តាញអ៊ីនធឺរណិតផ្កាយរណប Starlink សម្រាប់យន្តហោះផងដែរ។


ក្រុមហ៊ុនអាកាសចរណ៍ហាវ៉ៃក៏បានធ្វើការប្រកាសផងដែរថា ខ្លួននឹងចាប់ផ្តើមបំពាក់ ក៏ដូចជាទទួលយកនូវសេវាកម្មអ៊ីនធឺរណិតផ្កាយរណបសម្រាប់យន្តហោះរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ទៀតផង៕


ប្រភព៖ Engadget

Post a Comment

To Top