Peloton Row៖ ឧបករណ៍ហាត់ប្រាណ ដែលអាចហាត់បានច្រើនបែប

បើសិនជាអ្នកស្រឡាញ់នូវការហាត់ប្រាណ ប៉ុន្តែពុំអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅក្លឹបហាត់ប្រាណ ឬ មិនចង់ចំណាយច្រើនលើការជួលគ្រូបង្ហាត់ផ្ទាល់ខ្លួន ក្រុមហ៊ុន Peloton ក៏ផ្តល់នូវជម្រើសម៉ាសុីនហាត់ប្រាណ Peloton Row ដែលអ្នកអាចទិញដាក់នៅក្នុងផ្ទះបានផងដែរ។


ម៉ាស៊ីន ឬ ឧបករណ៍ហាត់ប្រាណ Peloton Row គឺជាម៉ាសុីនដែលមានការរចនាឡើងជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន ដោយអាចឱ្យអ្នកប្រើប្រាស់ អាចហាត់បានច្រើនជម្រើស និងច្រើនបែប ក៏ដូចជាមាននូវអេក្រង់នៅចំពីមុខ ដែលបង្ហាញពីរបៀបហាត់ដល់អ្នកប្រើប្រាស់ផងដែរ។

ដើម្បីជំនួយដល់ការហាត់របស់អ្នកប្រើប្រាស់បាន ក្រុមហ៊ុន Peloton បានផ្តល់នូវជម្រើសបង់ជា Membership ប្រចាំខែ ($44/ខែ) ដែលជាកញ្ចប់បង្ហាញពីរបៀបហាត់ តាមរយៈវីដេអូលើបន្ទះអេក្រង់ ដែលអាចជួយសម្រេចបាននូវគោលដៅមួយចំនួនរបស់អ្នកប្រើប្រាស់៕


ប្រភព៖ The Gadget Flow

Post a Comment

To Top