ក្រុមហ៊ុន Netflix នឹងចាប់ផ្តើមគិតប្រាក់លើចំនួនអ្នកប្រើប្រាស់បន្ថែម នៅដើមឆ្នាំ២០២៣ នេះ

ដូចដែលយើងបានដឹង ក្រុមហ៊ុន Netflix បានធ្វើការលើការបង់ប្រាក់ចំពោះគណនីតែមួយ ប៉ុន្តែមានអ្នកប្រើប្រាស់ (Users) ច្រើនអស់រយៈពេលជាច្រើនខែមកហើយ (ចុចលើដំណភ្ជាប់នេះ ដើម្បីអានអត្ថបទទាក់ទង)។


ក្រុមហ៊ុន Netflix បានធ្វើការប្រកាសនៅថ្ងៃអង្គារ សប្តាហ៍នេះថា ក្រុមហ៊ុននឹងចាប់ផ្តើមគិតប្រាក់ប្រចាំខែ លើចំនួនអ្នកប្រើប្រាស់បន្ថែម ដែលបានចែករំលែកគណនីរបស់ខ្លួន ឱ្យបានត្រឹមដើមឆ្នាំ២០២៣។


នេះមានន័យថា បើសិនជាអ្នកបានចែករំលែកគណនីរបស់អ្នកទៅឱ្យអ្នកប្រើប្រាស់ផ្សេងទៀតដែលមិនរស់នៅក្នុងផ្ទះរបស់អ្នក នោះក្រុមហ៊ុន Netflix នឹងធ្វើការគិតប្រាក់លើគណនីដែលប្រើប្រាស់លើសនោះ ដោយក្រុមហ៊ុនបានឱ្យឈ្មោះសេវាកម្មថ្មីនេះថា “extra user”។


ក្រុមហ៊ុន Netflix មិនទាន់បានប្រកាសពីតម្លៃនៃការគិតប្រាក់បន្ថែមនោះទេ ប៉ុន្តែវាអាចនឹងមានតម្លៃចន្លោះពី $3-$4 ក្នុង ១ខែ៕


ប្រភព៖ Engadget

Post a Comment

To Top