ទូរស័ព្ទ iQOO Neo7 នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000+ គួបផ្សំនឹងបន្ទះឈីបអេក្រង់ថ្មី
ទូរស័ព្ទ iQOO Neo7 បានត្រៀមរួចជាស្រេចនៅក្នុងការបង្ហាញខ្លួននៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ហើយលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទមួយនេះ ក៏ត្រូវបានលេចចេញជាបណ្តើរៗផងដែរ។
លក្ខណៈសម្បត្តិដែលត្រូវបានលេចចេញចុងក្រោយបង្អស់បានឱ្យដឹងថា ទូរស័ព្ទ iQOO Neo7 នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000+ គួបផ្សំជាមួយនឹងបន្ទះឈីបសម្រាប់អេក្រង់បង្ហាញថ្មី ដែលវាមានសមត្ថភាពជួយកាត់បន្ថយការប្រើប្រាស់ថាមពលថ្ម ក៏ដូចជាជំនួយដល់ការលេងហ្គេមផងដែរ។
ខ្សែស្រឡាយបន្ទះឈីប Dimensity 9000+ ក៏ជាប្រភេទបន្ទះឈីប Flagship ដែលយើងឃើញមានបំពាក់នៅលើទូរស័ព្ទ Asus ROG Phone 6D duo ផងដែរ។ បន្ថែមពីនេះ ទូរស័ព្ទ iQOO Neo7 ក៏ត្រូវបានលេចលឺមកថាអាចនឹងបំពាក់មកជាមួយអេក្រង់ AMOLED ទំហំ 6.78អ៊ីង ជាមួយនឹងល្បឿន Refresh Rate 120Hz ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ ទូរស័ព្ទមួយនេះ ក៏អាចនឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W គួបផ្សំជាមួយនឹងកម្លាំងថាមពលថ្ម 5,000 mAh ទៀតផង៕
ប្រភព៖ GSMArena
Post a Comment