ទូរស័ព្ទ iPhone SE ជំនាន់ក្រោយ អាចនឹងបំពាក់មកជាមួយថ្ងាសឆក
របាយការណ៍ថ្មីពី MacRumors ដែលដកស្រង់ចេញពីប្រភពព័ត៌មាន Display Supply Chain Consultants (DSCC) បានឱ្យដឹងថា ទូរស័ព្ទ iPhone SE ម៉ូដែលក្រោយ អាចនឹងបំពាក់មកជាមួយប្រភេទអេក្រង់ LCD ដែលមានទំហំ 6.1អ៊ីង ជាមួយនឹងការរចនាថ្ងាសឆក។
លោក Ross Young បានធ្វើការបញ្ជាក់ថា ទូរស័ព្ទ iPhone SE ម៉ូដែលក្រោយ អាចនឹងមកដល់ក្នុងឆ្នាំ២០២៤។
បន្ថែមពីនេះ លោកបានលើកឡើងថា លោកមិនទាន់អាចប្រាកដបានទេថាទូរស័ព្ទ iPhone SE ជំនាន់ក្រោយនឹងបំពាក់មកជាមួយបច្ចេកវិទ្យាដោះសោរដោយការស្កេនមុខ (Face ID) ឬ ក៏បន្តប្រើប្រាស់ការស្កេនស្នាមក្រយៅដៃដដែល។
បើសិនជាព័ត៌មានខាងលើពិតប្រាកដមែន នោះទូរស័ព្ទ iPhone SE ជំនាន់ទី៤ អាចនឹងមានការរចនាស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone XR ដែរ៕
ប្រភព៖ GSMArena
Post a Comment