Google Fiber នឹងបញ្ចេញគម្រោងអ៊ីនធឺរណិតល្បឿន 5Gbps និង 8Gbps នៅដើមឆ្នាំ២០២៣ នេះ

ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីមធឺរណិត Google Fiber នឹងត្រឡប់មកវិញជាមួយការនាំយកនូវកញ្ចប់គម្រោងអ៊ីនធឺរណិតដែលមានល្បឿនលឿនបំផុតពុំធ្លាប់មាន។ 


ក្រុមហ៊ុន Google បានបង្ហាញថា ខ្លួននឹងផ្តល់ការផ្គត់ផ្គង់សេវាកម្មអ៊ីនធឺរណិតល្បឿន 5Gbps និង 8Gbps ឱ្យបាននៅដើមឆ្នាំ២០២៣ ដែលវាអាចនឹងមានតម្លៃប្រចាំខែចន្លោះពី $125 ដល់ $150។


កញ្ចប់គម្រោងអ៊ីនធឺរណិតទាំងពីរនេះ នឹងនាំមកជាមួយល្បឿនទាញយក (Download) នឹងល្បឿនបង្ហោះ (Upload) ដែលមានស្ថេរភាព និងមានល្បឿនលឿន គួបផ្សំជាមួយនឹងដុំ Router WiFi 6 ដែលអាចបំបែកបណ្តាញអ៊ីនធឺរណិតបានរហូតដល់ទៅពីរ។


បន្ថែមពីនេះ ក្រុមហ៊ុន Google បាននិយាយថា បណ្តាញអ៊ីនធឺរណិតថ្មីនេះ ក៏ជួយឱ្យការផ្ញើឯកសារ (Files) ធំៗមានសភាពលឿនជាងមុនផងដែរ បើទោះបីជាមានការរំខានដល់ល្បឿនអ៊ីនធឺរណិតក៏ដោយ៕


ប្រភព៖ Engadget

Post a Comment

To Top