ក្រុមហ៊ុន Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 Go Edition សម្រាប់បំពាក់នៅលើទូរស័ព្ទដៃ Android ដែលមានតម្លៃទាប
បន្ទាប់ពីការចេញផ្សាយទាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការ Android 13 កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Google ក៏បានត្រឡប់មកវិញនៅថ្ងៃនេះ ជាមួយនឹងការបង្កើតនូវប្រព័ន្ធប្រតិបត្តិការ Android 13 ថ្មីសម្រាប់ទូរស័ព្ទដែលមានតម្លៃទាបគឺ Android 13 Go Edition។
ការពិតទៅ ប្រព័ន្ធប្រតិបត្តិការ Go មានអាយុកាលជិត 5 ឆ្នាំទៅហើយ ហើយជារៀងរាល់ខែនៅពេលនេះ ឧបករណ៍ ឬទូរស័ព្ទប្រមាណជាជាង 250 លានគ្រឿងដែលបំពាក់មកជាមួយកម្លាំងម៉ាសុីន ឬ SoCs កម្រិតទាប (រ៉េម និងអង្គផ្ទុកទិន្នន័យ) បានដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Go នេះ។
ប្រព័ន្ធប្រតិបត្តិការ Android 13 (Go edition) ផ្តោតទៅលើស្ថិរភាពនៃការប្រើប្រាស់ និងការផ្លាស់ប្តូរ ឬរៀបចំកែលម្អបន្ថែម។
កម្មវិធី Google Play Store ក៏ទទួលបាននូវកំំណែអាប់ដេតពីក្រុមហ៊ុន Google ផងដែរ បន្ថែមពីនេះ ប្រព័ន្ធប្រតិបត្តិការ Android 13 (Go edition) ក៏នឹងទទួលបានកំណែអាប់ដេតថ្មីៗសំខាន់ៗពីក្រុមហ៊ុន Android ដូចគ្នាផងដែរ៕
ប្រភព៖ GSMArena
Post a Comment