អ្នកប្រើប្រាស់កម្មវិធី Facebook និង Instagram ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក អាចដាក់បង្ហាញ NFTs បានហើយ
ក្រុមហ៊ុន Meta បានសម្រេចបញ្ចេញមុខងារ NFTs (non-fungible tokens) នៅក្នុងសហរដ្ឋអាមេរិកជាផ្លូវការ។
ពីមុន អ្នកប្រើប្រាស់មួយចំនួនត្រូវបានជ្រើសរើសដោយក្រុមហ៊ុន Meta ដើម្បីអាចឱ្យពួកគេបង្ហោះ NFTs ដែលខ្លួនមានបាននៅលើកម្មវិធី Facebook និង Instagram ប៉ុន្តែនាពេលឥឡូវនេះ គ្រប់អ្នកប្រើប្រាស់ទាំងអស់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក អាចប្រើប្រាស់មុខងារនេះបានហើយ។
ចំពោះអ្នកបង្កើត (Creator) ដែលបង្កើត NFTs ផ្ទាល់ខ្លួន ឬ ក៏មានវានៅក្នុងដៃសម្រាប់ដាក់លក់ ក៏ពួកគេអាចបង្ហោះនៅក្នុងកម្មវិធី Facebook និង Instagram បានក្នុងពេលតែមួយ ដោយមិនចាំបាច់បង្ហោះវាមួយម្តង ឬ ចែករំលែកទៅកម្មវិធីផ្សេងទៀតឡើយ។
ដូចរាល់ដង មុខងារដែលទើបនឹងបង្កើតថ្មីៗ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងសហរដ្ឋអាមេរិកជាមុនសិន ទើបបញ្ចេញនៅតាមបណ្តាប្រទេសផ្សេងទៀតនៅពេលក្រោយ៕
ប្រភព៖ Engadget
Post a Comment