ហេគឃ័រដែលបានលួចចម្រៀងរបស់លោក Ed Sheeran លក់ជាគ្រីបតូ ត្រូវបានចាប់ខ្លួនហើយ

បើយោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ហេគឃ័រនៅក្នុងប្រទេសអង់គ្លេស ដែលមកពី Ipswich លោក Adrian Kwiatkowski ដែលបានលួចបទចម្រៀងមិនទាន់ចេញផ្សាយចំនួនពីររបស់លោក Ed Sheeran ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន 18 ខែ។


Kwiatkowski បានលក់បទចម្រៀងរបស់ Ed Sheeran ជាមួយនឹងបទចម្រៀង 12 ផ្សេងទៀតរបស់តារាចម្រៀងរ៉េបជនជាតិអាមេរិក លោក Lil Uzi Vert ក្នុងតម្លៃ £131,000 (US$148,000) គិតជារូបិយប័ណ្ណគ្រីបតូ នៅលើ Dark Web។


ហេគឃ័រសញ្ជាតិអង់គ្លេសរូបនេះ បានហេគចូលទៅកាន់ប្រព័ន្ធ Cloud ដែលតារាចម្រៀងទាំងនោះប្រើប្រាស់ ដោយបានហេគយកបទចម្រៀងដែលមិនទាន់បញ្ចេញជាច្រើន។ បន្ទាប់ពីត្រូវបានឃាត់ខ្លួន គេបានរកឃើញបទចម្រៀងប្រមាណជាជាង 1,263 បទដែលមិនទាន់បញ្ចេញ នៅក្រោមការគ្រប់គ្រង់របស់ Kwiatkowski។


ប៉ូលីសក្រុងឡុងដុន បានស្វែងរកឃើញនូវរូបិយប័ណ្ណគ្រីបតូ Bitcoin ដែល Kwiatkowski ទទួលបានពីការលក់បទចម្រៀងទាំងអស់នោះ។ គួរបញ្ជាក់ផងដែរថា ចម្រៀងទាំង 1,263 នោះ ត្រូវបានគេដឹងថា មានប្រភពចេញពីតារាចម្រៀងប្រមាណជាជាង 89 នាក់៕


ប្រភព៖ Engadget

Post a Comment

To Top