កម្មវិធី Disney+ នៅក្នុង PS5 អាចស្រ្ទីមវីដេអូក្នុងកម្រិត 4K HDR បានហើយ!
ក្រុមហ៊ុន Disney បានធ្វើការប្រកាសថា កម្មវិធី Disney+ ជំនាន់ចុងក្រោយបង្អស់សម្រាប់ម៉ាសុីនហ្គេម PlayStation 5 អាចធ្វើការចាក់ផ្សាយក៏ដូចជាស្ទ្រីមវីដេអូខ្សែភាពយន្តនៅក្នុងកម្រិតគុណភាពរូបភាព 4K HDR បានហើយ។
នៅពេលដែលអ្នកបានធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយរួច អ្នកនឹងអាចធ្វើការទស្សនាខ្សែភាពយន្តក៏ដូចជាកម្មវិធីទូរទស្សន៍ Marvel, Star Wars នៅក្នុងកម្រិតគុណភាពរូបភាព UltraHD និង HDR10 ផងដែរ។
បើប្រៀបធៀបទៅនឹងម៉ាសុីនហ្គេម PS4 កម្មវិធី Disney+ អាចធ្វើការស្រ្ទីមវីដេអូបានត្រឹមតែកម្រិត 1080p ប៉ុណ្ណោះ។ EVP នៃផលិតផលសម្រាប់ការស្រ្ទីមរបស់ក្រុមហ៊ុន Disney+ បាននិយាយថា យើងធ្វើបែបនេះដើម្បីឱ្យស្របតាមការចង់បានរបស់អ្នកប្រើប្រាស់ ហើយសមត្ថភាពដែលអាចស្រ្ទីមវីដេអូបានក្នុងកម្រិត 4K នេះ ក៏អាចជួយឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីផងដែរ។
ក្រុមហ៊ុន Disney ធ្វើដូចនេះពិតជាត្រឹមត្រូវណាស់ ប៉ុន្តែក្រុមហ៊ុនមួយនេះហាក់ដូចជាដើរយឺតជាងក្រុមហ៊ុនគូប្រកួតរបស់ខ្លួន ខណៈពេលកម្មវិធី Netflix, Prime Video និង HBO Max បានផ្តល់ជម្រើសស្រ្ទីមវីដេអូនៅក្នុងម៉ាសុីនហ្គេម PS5 ក្នុងកម្រិត 4K រួចទៅហើយ៕
ប្រភព៖ Engadget
Post a Comment