កម្មវិធីកែវីដេអូ DaVinci Resolve នឹងមកដល់នៅលើ iPad ក្នុងត្រីមាសទី៤ នេះ
DaVinci Resolve របស់ក្រុមហ៊ុន Blackmagic Design គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងទៀត ដែលអាចប្រើប្រាស់បានយ៉ាងទូលំទូលាយសម្រាប់ការកែវីដេអូ ក៏ដូចជាការកែកម្រិតទឹកពណ៌របស់វីដេអូ។
កម្មវិធីនេះ មាននៅលើកំព្យូទ័រដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ MacOS និង Linux ហើយក្រុមហ៊ុន Blackmagic Design ក៏ចំណាយពេលអស់ជាច្រើនឆ្នាំនៅក្នុងការធ្វើការដើម្បីបញ្ចេញកម្មវិធីរបស់ខ្លួនសម្រាប់ iPad ឱ្យបានត្រឹមចុងឆ្នាំ២០២២ នេះផងដែរ។
ក្រុមហ៊ុន Blackmagic នឹងបញ្ចេញកម្មវិធី DaVinci Resolve សម្រាប់ iPad ឬប្រព័ន្ធប្រតិបត្តិការ iPadOS 16 នៅក្នុងត្រីមាសទី៤ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ និងទាញយកដោយឥតគិតថ្លៃ នៅក្នុងកម្មវិធី App Store។
បើទោះបីជាកម្មវិធីមួយនេះនឹងដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃយ៉ាងណាក្តី ក៏ដើម្បីអាចប្រើប្រាស់នូវមុខងារ Premium បាន អ្នកប្រើប្រាស់ក៏នឹងតម្រូវឱ្យបង់ប្រាក់លើគម្រោង Premium នោះផងដែរ។ ថេប្លេត iPad ដែលដំណើរការលើបន្ទះឈីប M1 និង M2 ទំនងជាអាចគាំទ្រកម្មវិធីនេះបាន៕
ប្រភព៖ GSMArena
Post a Comment