អ្នកប្រើប្រាស់កម្មវិធី Coinbase មិនអាចដកប្រាក់ទៅធនាគារអាមេរិកបានអស់រយៈពេលប្រាំមួយម៉ោង
នាថ្ងៃអាទិត្យម្សិលមិញនេះ អ្នកប្រើប្រាស់កម្មវិធីរូបិយប័ណ្ណ Coinbase មិនអាចធ្វើការដកប្រាក់ទៅកាន់ធនាគារអាមេរិកបាន ក្នុងរយៈពេលប្រហែលប្រាំមួយម៉ោង។
បញ្ហានេះកើតឡើងទៅលើប្រព័ន្ធ Automated Clearing House Network ដែលប្រើសម្រាប់ផ្ទេរពីធនាគារមួយទៅធនាគារមួយផ្សេងទៀត។
បញ្ហានេះបានកើតឡើងចាប់ពីម៉ោង 8:23AM រហូតដល់ម៉ោង 12:41PM ទើបអាចដោះស្រាយបានរួចរាល់។ បើយោងតាមការកត់សម្គាល់ពី Decrypt បានឱ្យដឹងថា អ្នកប្រើប្រាស់នៅតែអាចទិញរូបិយប័ណ្ណគ្រីបតូដោយប្រើកាតឥណពន្ធ ឬ គណនី PayPal បានដូចធម្មតា។
We’ve fully resolved this issue and ACH transfers are now processing. We apologize for the inconvenience. https://t.co/dezVgcaagm
— Coinbase Support (@CoinbaseSupport) October 2, 2022
ក្រុមហ៊ុន Coinbase បានធ្វើការបញ្ជាក់តាមរយៈការបង្ហោះនៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនថា រាល់ការដក ឬ ផ្ទេរប្រាក់ ឬ រូបិយប័ណ្ណនានារបស់អ្នកប្រើប្រាស់នឹងមិនមានបញ្ហាបាត់បង់អ្វីមួយឡើយ៕
ប្រភព៖ Engadget
Post a Comment