កម្មវិធី App Store របស់ក្រុមហ៊ុន Apple នឹងដាក់បង្ហាញពាណិជ្ជកម្មបន្ថែម នៅសប្តាហ៍ក្រោយ
នៅថ្ងៃមុខ នៅពេលដែលអ្នកចង់ធ្វើការទាញយកកម្មវិធីណាមួយពី App Store នោះអ្នកនឹងឃើញការដាក់ផ្សាយពាណិជ្ជកម្មជាមិនខាន។ បើយោងតាម MacRumors បានឱ្យដឹងថា នៅថ្ងៃទី 25 ខែតុលា ក្រុមហ៊ុន Apple នឹងដាក់ការផ្សាយពាណិជ្ជកម្មចំនួនពីរបន្ថែម នៅក្នុងកម្មវិធី App Store។
គ្រប់បណ្តាប្រទេសទាំងអស់ក្រៅពីប្រទេសចិន ក្រុមហ៊ុន Apple នឹងធ្វើការដាក់លក់ផ្ទាំងទំនេរ “Today” សម្រាប់ផ្សាយពាណិជ្ជកម្ម ទៅកាន់ក្រុមហ៊ុន ឬអាជីវកម្មណាមួយដែលចាប់អារម្មណ៍។
បើយោងតាមក្រុមហ៊ុន Apple បានឱ្យដឹងថា ផ្ទាំងផ្សាយពាណិជ្ជកម្ម “Today” នឹងធ្វើការដាក់ផ្សាយកម្មវិធីរបស់អ្នកដែលបានជួលផ្ទាំងមួយនេះ នៅទំព័រមុខនៃកម្មវិធី App Store ដែលធ្វើឱ្យមានភាពទាក់ទាញទៅដល់អ្នកប្រើប្រាស់ដែលកំពង់ចង់ទាញយកកម្មវិធី៕
ប្រភព៖ Engadget
Post a Comment