រូបភាពថ្មទំហំ 5,000 mAh របស់ទូរស័ព្ទ Samsung Galaxy S23 Ultra ត្រូវបានថតជាប់
បើយោងតាមការបញ្ជាក់ពី Ice Universe បានឱ្យដឹងថា ទូរស័ព្ទ Samsung Galaxy S23 Ultra អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ហើយរូបភាពរបស់ថ្មទូរស័ព្ទនេះទៀតសោតក៏ត្រូវបានថតជាប់ផងដែរ។
ដូចដែលព័ត៌មានដែលយើងធ្លាប់ទទួលបានកន្លងទៅ ទូរស័ព្ទ Samsung Galaxy S23 Ultra អាចនឹងបំពាក់មកជាមួយសេនស័រកាមេរ៉ា Samsung ISOCELL 200MP ថ្មីជាកាមេរ៉ាគោល។
ចំពោះផ្នែកអេក្រង់ខាងមុខវិញ ទូរស័ព្ទ Samsung Galaxy S23 Ultra អាចនឹងនៅតែបន្តប្រើប្រាស់អេក្រង់ AMOLED ដដែល ដែលអាចមានទំហំ 6.8អ៊ីង និងអាចមានកម្រិតបង្ហាញ 1440×3088px៕
ប្រភព៖ GSMArena
Post a Comment