កម្មវិធី YouTube Shorts បានបញ្ចេញមុខងារ Voiceover ថ្មី ដែលយើងឃើញមានលើកម្មវិធី TikTok ដែរ
ក្រុមហ៊ុន YouTube ហាក់បីដូចជានៅតែបន្តចម្លងនូវមុខងារមួយចំនួនចេញពីកម្មវិធី TikTok ដើម្បីយកមកដាក់បញ្ចូលក្នុងកម្មវិធី YouTube Shorts របស់ខ្លួនដដែល។
បើយោងតាមសារព័ត៌មាន TechChrunch បានឱ្យដឹងថា នាម្សិលមិញនេះ ក្រុមហ៊ុន YouTube បានធ្វើការប្រកាសលើការនាំយកមុខងារថតសម្លេងនិយាយដាក់បញ្ចូលក្នុងវីដេអូ (Voiceover) មកកាន់កម្មវិធី YouTube Shorts សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS។
មុខងារនេះ គឺដូចគ្នាទៅនឹងមុខងារ Voiceover របស់កម្មវិធី TikTok ដែរ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការថតសម្លេងរបស់ពួកគេដាក់បញ្ចូលក្នុងវីដេអូ និងធ្វើការបង្ហោះនៅក្នុងកម្មវិធី YouTube Shorts។
ថ្មីៗនេះ ក្រុមហ៊ុន YouTube ក៏បានបញ្ចេញមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការឆ្លើយតបមតិយោបល់ជាវីដេអូបានផងដែរ ដែលជាមុខងារមួយដែលយើងឃើញមាននៅក្នុងកម្មវិធី TikTok៕
ប្រភព៖ Engadget
Post a Comment