ខ្សែស្រលាយទូរស័ព្ទ Xiaomi 12T នឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 200MP

ទូរស័ព្ទរបស់ក្រុមហ៊ុន Xiaomi ម៉ូដែល 12T នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ០៤ ខែតុលា ហើយមុននឹងថ្ងៃនោះមកដល់ នាយកប្រតិបត្តិការរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហោះនៅក្នុងគណនី Twitter របស់លោកដើម្បីបញ្ជាក់ថា ទូរស័ព្ទត្រកូល 12T នឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 200MP ដែលជាការធ្វើការផ្លាស់ប្តូរពីជំនាន់មុន (12S)។


ដោយផ្អែកលើព័ត៌មានដែលយើងទទួលបាន សេនស័រកាមេរ៉ាទំហំ 200MP នោះអាចនឹងមានតែនៅលើទូរស័ព្ទ Xiaomi 12T ម៉ូដែល Pro ប៉ុណ្ណោះ ដោយទូរស័ព្ទ Xiaomi 12T ម៉ូដែលធម្មតា អាចនឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 108MP។


ទូរស័ព្ទ Xiaomi 12T Pro អាចនឹងប្រើប្រាស់នូវសេនស័រកាមេរ៉ា HP1 របស់ក្រុមហ៊ុន Samsung ដែលសេនស័រនេះដែរ មានបំពាក់មកជាមួយបច្ចេកវិទ្យា Phase Detection Autofocus (PDAF) និង Optical Image Stabilization (OIS) ទៀតផង។


បន្ថែមពីនេះ លក្ខណៈពិសេសមួយចំនួនរបស់ទូរស័ព្ទត្រកូល 12T គឺអាចនឹងបំពាក់មកជាមួយបន្ទះអេក្រង់ AMOLED ទំហំ 6.67អុីញ និងមានកម្លាំងថាមពលថ្មទំហំ 5,000 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 120W។ 


ចំពោះទូរស័ព្ទ Xiaomi 12T Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8+ Gen 1 របស់ក្រុមហ៊ុន Qualcomm ខណៈពេលម៉ូដែល 12T ធម្មតា អាចនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 8100 របស់ក្រុមហ៊ុន MediaTek៕


ប្រភព៖ GSMArena

Post a Comment

To Top