ក្រុមហ៊ុន Samsung បានរំលឹកអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ថាពួកគេមានទូរស័ព្ទដែលអាចបត់បាន

នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទដៃ iPhone ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ហើយក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនដៃគូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple ក៏បានធ្វើការបញ្ចេញនូវវីដេអូថ្មីផងដែរ។


នៅក្នុងវីដេអូនោះដែរ តួឯកស្រីដែលមានឈ្មោះ Elena បានធ្វើការបង្ហាញនូវទូរស័ព្ទថ្មីរបស់នាង ដែលអាចបត់បានពាក់កណ្តាល ប៉ុន្តែនាងបាននិយាយថា នាងស្រឡាញ់ទូរស័ព្ទរបស់នាង “I love my phone” ដែលបើតាមសូរស័ព្ទ វាហាក់បីដូចជាមានបញ្ចូលពាក្យ “iPhone” ផងដែរ។


ក្នុងអំឡុងពេលពីរនាទីដំបូងនៃខ្សែវីដេអូនោះ Elena បានជួបប្រទះនូវសកម្មភាពដែលមានលក្ខណៈបត់មួយចំនួនដូចជាការបត់សៀវភៅ បត់ក្តារស្គី ការពត់ខ្លួនបែប Yoga ការបត់កៅអីឡានក្រុង និងសកម្មភាពមួយចំនួនទៀតដែលអ្នកអាចទស្សនាបានតាមរយៈវីដេអូខាងក្រោម៖

បន្ថែមពីនេះ នៅក្នុងវីដេអូខាងលើក៏មាននូវតួអង្គអ្នកព្យាបាលជំងឺផ្លូវចិត្តបាននិយាយថា ការទិញទូរស័ព្ទដដែលៗ ឬ “buying the same phone over and over again” ដែលពាក្យមួយឃ្លានេះ អាចនឹងសំដៅទៅលើក្រុមហ៊ុន Apple ដែលបានបញ្ចេញនូវទូរស័ព្ទដៃត្រកូក iPhone 14 ដែលមានការរចនាដដែលៗ។


ចុងបញ្ចប់នៃវីដេអូ តួអង្គ Elena បានសម្រេចចិត្តធ្វើការទិញនូវទូរស័ព្ទដែលអាចបត់បាន Samsung Galaxy Z Flip4 ជំនួសឱ្យទូរស័ព្ទ iPhone របស់នាង៕


ប្រភព៖ GSMArena

Post a Comment

To Top