ឥឡូវនេះ ទូរស័ព្ទត្រកូល Samsung Galaxy S22 ចាប់ផ្តើមទទួលកំណែអាប់ដេតផ្ទៃប្រើប្រាស់ One UI 4.1.1 ហើយ
ក្រុមហ៊ុន Samsung បានចាប់ផ្តើមដាក់បញ្ចេញកំណែអាប់ដេតផ្ទៃប្រើប្រាស់ One UI 4.1.1 ជំនាន់ថ្មី សម្រាប់ទូរស័ព្ទត្រកូល Galaxy S22, Galaxy S22+ និងទូរស័ព្ទ Samsung Galaxy S22 Ultra ជាបណ្តើរៗហើយ។
ឥឡូវនេះ កំណែផ្ទៃប្រើប្រាស់ One UI 4.1.1 គឺមានដាក់ឱ្យធ្វើការអាប់ដេតបាន តែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលស្ថិតនៅលើបណ្តាញណេតវឺកទូរស័ព្ទប្រភេទ Verizon, Comcast និង Xfinity Mobile ដោយសម្រាប់បណ្តាប្រទេស និងតំបន់ផ្សេងទៀត អាចនឹងទទួលនូវការអាប់ដេតក្នុងពេលឆាប់ៗនេះ។
កំណែអាប់ដេតផ្ទៃប្រើប្រាស់ One UI ជំនាន់ 4.1.1 នេះដែរ នឹងមកជាមួយលេខសម្គាល់ Firmware S90xUSQU2AVHB ដោយបើសិនជាអ្នកពុំទាន់ទទួលបាននូវកំណែអាប់ដេតថ្មីនេះទេ អ្នកអាចចូលទៅកាន់ Settings និងជ្រើសយកម៉ឺនុយ Software Update ដោយផ្ទាល់បាន។
បើទោះបីជាយ៉ាងណាក៏ដោយ ផ្ទៃប្រើប្រាស់ One UI 4.1.1 នៅតែស្ថិតនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 12 ដដែល មិនមែនជាការឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 13 ឡើយ។ ប្រព័ន្ធប្រតិបត្តិការ Android 13 អាចនឹងនាំមកជាមួយផ្ទៃប្រើប្រាស់ One UI 5៕
ប្រភព៖ GSMArena
Post a Comment