ក្រុមហ៊ុន Samsung អាចនឹងបំពាក់បន្ទះឈីប Exynos នៅលើទូរស័ព្ទ Samsung Galaxy S23 របស់ខ្លួន
បើយោងតាមព័ត៌មានលេចធ្លាយបានឱ្យដឹងថា ក្រុមហ៊ុន Samsung ទំនងជាកំពុងមាននូវការខ្វែងគំនិតគ្នាថាពួកគេគួរបំពាក់បន្ទះឈីប Exynos នៅលើទូរស័ព្ទត្រកូល Samsung Galaxy S23 ទាំងអស់គ្រប់ម៉ូដែល ឬក៏យ៉ាងណា។
ព័ត៌មានមាននេះត្រូវបានគេលើកឡើងបន្ទាប់ពីរយៈពេលពីរខែបន្ទាប់ពីក្រុមហ៊ុន Qualcomm បានធ្វើការបញ្ជាក់ថា ទូរស័ព្ទទាំងអស់នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 2។
បើយោងតាម Ice Universe បានឱ្យដឹងថា Samsung MX (Mobile eXperience) បានសម្តែងការខកចិត្តជាមួយនឹងដំណើរការលើបន្ទះឈីបដែលផលិតចេញពីផ្ទះខ្លួនឯង (សំដៅលើបន្ទះឈីប Exynos) ដែលមានបំពាក់នៅលើទូរស័ព្ទត្រកូល Samsung Galaxy S22។
ម្យ៉ាងវិញទៀត នាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Samsung នៅតែបន្តចង់ឱ្យម៉ូដែលទូរស័ព្ទលំដាប់កំពូលរបស់ខ្លួនដែលគ្រោងនឹងចេញនៅឆ្នាំក្រោយ បំពាក់មកជាមួយបន្ទះឈីប Exynos 2300 ដែលផលិតចេញពីក្រុមហ៊ុន Samsung Semiconductors ដដែល។
ជាក់ស្តែងយើងឃើញថា ក្រុមហ៊ុន Samsung បានបញ្ចេញទូរស័ព្ទ Samsung Galaxy S22 ប្រមាណជាជាង 70% ដែលបំពាក់មកជាមួយបន្ទះឈីប Exynos និងមានតែចំនួន 30% ប៉ុណ្ណោះ ដែលបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 1៕
ប្រភព៖ GSMArena
Post a Comment