ក្រុមហ៊ុន Samsung បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 12L ជាមួយផ្ទៃប្រើប្រាស់ OneUI 4.1.1 សម្រាប់ទូរស័ព្ទអេក្រង់បត់ជំនាន់មុនៗ

ឥឡូវនេះ ក្រុមហ៊ុន Samsung កំពុងបញ្ចេញកំណែអាប់ដេត OneUI 4.1.1 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 12L សម្រាប់ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Flip3 និងទូរស័ព្ទ Samsung Galaxy Z Fold3 ហើយ។


កំណែអាប់ដេតថ្មីនេះ មានទំហំ 1,500MB ដែលនាំមកនូវការផ្លាស់ប្តូរ ក៏ដូចជាកែប្រែមួយចំនួន សម្រាប់ទូរស័ព្ទដែលអាចបត់អេក្រង់បាន ដូចជាការផ្លាស់ប្តូររបៀបនៃការធ្វើលើ Multitasking ជាមួយនឹង Taskbar ថ្មី, មុខងារដែលអាចផ្លាស់ប្តូរ Call Background បាន, ងាយស្រួលក្នុងការស្វែងរកនូវអ្វីមួយ និងធ្វើឱ្យមានភាពរលូននៅក្នុងការប្រើប្រាស់។


បន្ថែមពីនេះ វាក៏រួមបញ្ចូលជាមួយនឹងការអាប់ដេតលើប្រព័ន្ធសុវត្ថិភាព Security Patch សម្រាប់ថ្ងៃទី01 ខែសីហា នេះផងដែរ។ ទូរស័ព្ទអេក្រង់បត់ជំនាន់មុន ដែលមានដូចជាទូរស័ព្ទ Samsung Galaxy Z Fold2, Samsung Galaxy Z Fold និងទូរស័ព្ទ Samsung Galaxy Z Flip ក៏នឹងទទួលបាននូវកំណែអាប់ដេត Firmware ថ្មីនេះផងដែរ៕



ប្រភព៖ GSMArena

Post a Comment

To Top