ក្រុមហ៊ុន Rockstar បានបញ្ជាក់ពីការបែកធ្លាយដ៏ធំរបស់ហ្គេម Grand Theft Auto VI
ការលេចធ្លាយនៃហ្គេម Grand Theft Auto VI ត្រូវបានរាយការណ៍ថាជាការពិត។ ក្រុមហ៊ុនផលិតហ្គេមដ៏ល្បី Rockstar បានធ្វើការបញ្ជាក់តាមរយៈការបង្ហោះទ្វីតថា ហេគឃ័របានធ្វើការហេគលួចយកទិន្នន័យក្រោមចំណងជើងនៃការអភិវឌ្ឍន៍ហ្គេម Grand Theft Auto។
ក្រុមហ៊ុន Rockstar មិនបានធ្វើការបញ្ជាក់ខ្លាំងពីការខូចខាតអ្វីមួយដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍ហ្គេម Grand Theft Auto VI ឡើយ ដោយក្រុមហ៊ុនគ្រាន់តែបង្ហាញនូវសេចក្តីខកចិត្តលើការបែកធ្លាយហ្គេមនាពេលអនាគតរបស់ខ្លួនប៉ុណ្ណោះ។
ក្រុមហ៊ុន Rockstar បានធ្វើការសន្យាថា ខ្លួននឹងធ្វើការអាប់ដេតបន្ថែមទៀត ក៏ដូចជាបញ្ជាក់ថា ការផលិតហ្គេម GTA VI នឹងនៅតែបន្តជាធម្មតាតាមគម្រោងដែលបានរៀបចំ។
ការបែកធ្លាយនេះ រួមមានរូបភាព និងវីដេអូជាច្រើន ដោយវីដេអូដែលបង្ហាញពីការផលិតហ្គេម GTA VI មានរហូតដល់ទៅជិត 90 វីដេអូឯណោះ៕
A Message from Rockstar Games pic.twitter.com/T4Wztu8RW8
— Rockstar Games (@RockstarGames) September 19, 2022
ប្រភព៖ Engadget
Post a Comment