ទូរស័ព្ទ Redmi K60 នឹងបំពាក់មកជាមួយប្រព័ន្ធបង្ហាញដំណឹង Dynamic Island
នៅពេលដែលក្រុមហ៊ុន Apple បញ្ចេញទូរស័ព្ទត្រកូល iPhone 14 Pro របស់ខ្លួន ជាមួយនឹងការរចនាកាមេរ៉ាតាមបែប Dynamic Island ថ្មី វាពិតជាលំបាកណាស់ដែលថាក្រុមហ៊ុនផលិតទូរស័ព្ទ Android ផ្សេងទៀតមិនយកមុខងារនេះទៅបំពាក់លើទូរស័ព្ទរបស់ពួកគេ។
ក្រុមអ្នកអភិវឌ្ឍន៍ផ្ទៃប្រើប្រាស់ MIUI របស់ក្រុមហ៊ុន Xiaomi កំពុងធ្វើការលើមុខងារស្រដៀងគ្នានេះ ដោយយើងអាចនឹងឃើញមានមុខងារ Dynamic Island បំពាក់លើទូរស័ព្ទ Redmi K60 ជំនាន់ថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។
មិនខុសគ្នាពី Dynamic Island ដែលយើងឃើញមានលើទូរស័ព្ទត្រកូល iPhone 14 Pro នោះទេ មុខងារ Dynamic Island នៅលើទូរស័ព្ទ Redmi K60 ក៏អាចប្រើសម្រាប់ចុចបង្ហាញបទចម្រៀងដែលកំពុងចាក់ ក៏ដូចជាចុចតបសារដោយមិនបាច់ចូលកម្មវិធីផ្ញើសារជាដើម...៕
ប្រភព៖ GSMArena
Post a Comment